ជីវិតកម្សាន្ដ
ចម្រៀងថ្មី សុខ សម្បតិ្ត ឆក់យកអារម្មណ៍អ្នកស្តាប់ តាមរយៈការរៀបរាប់ព្រឹត្តិការណ៍សៀមឈ្លានពាន ពេញដោយអត្ថន័យ
តាមរយៈចម្រៀងមួយបទ ដែលជាស្នាដៃនិពន្ធថ្មីរបស់អ្នកផលិតបទចម្រៀង original song សុខ សម្បត្តិ ចំណងជើង ” Stand For Peace ” បានធ្វើឱ្យមហាជន និងអ្នកមានឥទ្ធិពលលើបណ្តាញទំនាកទំនងសង្គម បញ្ចេញមតិសរសើរគ្រប់គ្នា។
ទន្ទឹមនឹងការបង្ហាញស្នាដៃចម្រៀងថ្មីនេះ លោក សុខ សម្បត្តិ បានភ្ជាប់នឹងសំណេររៀបរាប់ថា “ទីបំផុតខ្ញុំអាចនិយាយថា ខ្មែររកបានសន្តិភាពហើយ! មិនថាថ្ងៃនេះឬថ្ងៃក្រោយ ស្មារតីខ្មែរសាមគ្គីគឺជាប្រវត្តិសាស្រ្តមួយដែលមិនអាចបំភ្លេចបាន” សំណេរនេះ គឺស្របពេលដែលកម្ពុជាបានចូលរួមកិច្ចប្រជុំ GBC និងព្រមព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួន ក្នុងកាលៈទេសៈនៃបទឈប់បាញ់ចូលជាធរមាន។

មិនខុសពីសព្វមួយដង ក្នុងការតាក់តែនិពន្ធភ្លេង យុវជនរូបនេះ បានប្រើសំឡេងពីប្រភពសកម្មភាពវីរៈកងទ័ព ក៏ដូចជាជនភៀសសឹក ដោយបន្ថែមនូវសំណេរចម្រៀងរៀបរាប់ពីព្រឹត្តិការណ៍ផ្តើមជម្លោះ រហូតមានការឈ្លានពានទឹកដីខ្មែរ ពីសំណាក់កងទ័ពសៀម។
ជាក់ស្តែងមួយបទនេះ បានធ្វើឱ្យមហាជនកោតសរសើរ ពិសេសអត្ថន័យដែលរៀបរាប់ចេញពីបេះដូងដ៏ស្មោះសនៃប្រជាជនកម្ពុជា ក្នុងបំណងដូចគ្នា គឺចង់បានសន្តិភាពដែលមានស្ថេរភាព។


គួរជម្រាបថា នេះមិនមែនជាដំបូងរបស់លោកឡើយ ក្នុងឱកាសចូលរួមព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ។ ខណៈកន្លងមក លោកធ្លាប់ចេញស្នាដៃលើចម្រៀងព្រឹត្តិការណ៍កីឡា និងព្រឹត្តិការណ៍រៃអង្គាសថវិកាជូនមន្ទីរពេទ្យ ក៏ដូចជាក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


