ព័ត៌មានជាតិ
អភិបាលខណ្ឌព្រែកព្នៅ ផ្តល់សិទ្ធិឲ្យពលរដ្ឋ ស្តីបន្ទោសអ្នកមិនពាក់ម៉ាសនៅទីសាធារណៈ
ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំថ្មីៗនេះបានប្រាប់ប្រជាពលរដ្ឋម្នាក់ៗអាចដើរតួជាសមត្ថកិច្ច ដោយមានសិទ្ធិណែនាំនិងស្តីបន្ទោសអ្នកដែលមិនពាក់ម៉ាសនៅកន្លែងសាធារណៈ ដើម្បីចូលរួមទប់ស្កាត់ការចម្លងក្នុងសហគមន៍។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ដោយមានការចូលរួមពីអភិបាលរង នាយករង អធិការខណ្ឌ មេបញ្ជាការប៉េអឹមខណ្ឌ ចៅសង្កាត់ទាំង៥ ព្រមទាំងការិយាល័យពាក់ព័ន្ធក្នុងខណ្ឌព្រែកព្នៅនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោកជំរុញឲ្យពលរដ្ឋ ត្រូវអនុវត្តការពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ លោកលើកទឹកចិត្តដល់ប្រជាពលរដ្ឋម្នាក់ៗអាចដើរតួជាសមត្ថកិច្ច ស្តីបន្ទោសឬណែនាំអ្នកមិនពាក់ម៉ាសនៅកន្លែងសាធារណៈ ដើម្បីពញ្ជាក់ការចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងមកដល់គ្រួសារ បងប្អូនសាច់ញាតិ និងក្នុងសហគមន៍បន្ថែមទៀត។

លោកអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍បន្ថែមថា យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីត19 ឬប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺ covid 19 ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 រាល់ពេលចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្ម ស្ថានីយ៍នានាក្នុងរាជធានីភ្នំពេញ។
លោកសុខ សម្បត្តិ បន្ថែមថាម្ចាស់គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្ម ស្ថានីយ៍នានា និងប្រជាពលរដ្ឋគ្រប់រូបបើមិនអនុវត្តតាមនូវសេចក្តីនែនាំទាំងនេះទេអាចនិងមានទោស។ ដូចនេះសង្កាត់ទាំង៥ រួមទាំងមេប៉ុស្តិ៍ មេភូមិត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូបតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានដឹងទាំងអស់គ្នា៕
អត្ថបទ៖ ឧត្តរ៉ា
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


