ជីវិតកម្សាន្ដ
មហាជនស្ងើចសរសើរ Teaser បទថ្មី សុខ សម្បត្តិ ដែលច្នៃបន្ថែមឧបករណ៍ខ្មែរ ៤មុខ ពិរោះរណ្ដំ សាទរកម្ពុជា
លោក សុខ សម្បត្តិ ត្រូវបានគេស្គាល់ថា ជាយុវជនមួយរូប ដែលមានទេពកោសល្យក្នុងការច្នៃបង្កើតបទភ្លេង ដោយការប្រមូលសំឡេងប្លែកៗពីមជ្ឈដ្ឋានជុំវិញខ្លួន មកផ្សំជាភ្លេងអមនឹងចម្រៀងជាដើម។ មិនខុសគ្នាពីអ្វីដែលធ្វើពីពេលកន្លង យុវជនរូបនេះ ទើបតែបង្កើតបទភ្លេងថ្មីមួយទៀត ផ្សំឡើងដោយឧបករណ៍ភ្លេងខ្មែរ ៤មុខ រួមជាមួយសំឡេងពីទះដៃ ទន្ត្រំជើង និងសំឡេងច្រៀងជាក្រុម ពិរោះមួយបែប សម្រាប់អបអរព្រឹត្តិការណ៍សាទរកម្ពុជា។

ទោះមិនទាន់បញ្ចេញបទពេញ តែតាមរយៈ Teaser បទថ្មីនេះ ធ្វើឱ្យមហាជនស្ញប់ស្ញែងនូវទេពកោសល្យរបស់យុវជនរូបនេះជាខ្លាំង ដោយបង្ហាញការពេញចិត្តដោយមោទនភាព និងកោតសរសើរ ខណៈមតិខ្លះលើកឡើងថា ទេពកោសល្យ បូកជំនាញ ផ្សំនឹងគំនិតច្នៃប្រឌិតខ្ពស់ ពិតជាអាចធ្វើឱ្យវិស័យសិល្បៈកម្ពុជារីកចម្រើន។

ត្រង់ចំណុចស្រែកច្រៀងនៃបទនេះ គឺសហការដោយ Porheng; ក្រុមចេះតែធ្វើ JTT Media; Hav Heang
សាលីនដា; Chan Bormey និងមនុស្សជាច្រើនទៀតផងដែរ។ ហើយតាមរយៈបទថ្មីសម្រាប់ព្រឹត្តិការណ៍ធំនេះដែរ សុខ សម្បត្តិ បញ្ជាក់ថា នឹងបញ្ចេញបទពេញនាថ្ងៃទី១២ ខែធ្នូ ស្អែកនេះ។

គួរជម្រាបថា «សាទរកម្ពុជា – Celebrating Cambodia» ជាព្រឹត្តិការណ៍ នៃការអបអរសាទរដល់សង្គមជាតិមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសាលភាពនៃអត្តសញ្ញាណ ទន្ទឹមនឹងដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៥ បង្ហាញពីការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា និងការគាំទ្រផ្តល់ស្នាមញញឹមពីប្រជាពលរដ្ឋកម្ពុជា។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងធ្វើនៅថ្ងៃទី៣១ ខែធ្នូ ចំនឹងថ្ងៃឆ្លងឆ្នាំសកល ២០២៤ ចូល ២០២៥ តែម្តង នៅបរិវេណសួនមុខព្រះបរមរាជវាំង ដែលមានក្បួនដង្ហែរដ៏ធំពុំធ្លាប់មាន ល្បែងកម្សាន្តសប្បាយៗជាច្រើនកន្លែង ការសម្តែងសិល្បៈចម្រុះពីសិល្បៈករល្បីៗជាច្រើន ការតុបតែងលម្អស្អាតៗ រួមជាមួយនឹងការបាញ់កាំជ្រួចរាប់ថយក្រោយឆ្លងឆ្នាំសកលផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


