ព័ត៌មានជាតិ
ខណ្ឌព្រែកព្នៅ ទទួលការគាំទ្រគម្រោងអាទិភាព ៣១៩ គម្រោង នៅឆ្នាំ២០២២
ភ្នំពេញ ៖ គម្រោងសកម្មភាពជាអាទិភាពនៅក្នុងខណ្ឌព្រែកព្នៅចំនួន៣១៩ គម្រោង ស្មើនឹង១០៥,៨៨% នៃគម្រោងស្នើសុំគាំទ្រ សម្រាប់អភិវឌ្ឍមូលដ្ឋានខណ្ឌឆ្នាំ២០២២ ត្រូវបានទទួលការគាំទ្រជាផ្លូវការពីមន្ទីរ អង្គភាព និងអង្គការដៃគូអភិវឌ្ឍនានាផ្នែកឯកជននិងសប្បុរសជន ក្នុងសិក្ខាសាលាសមាហរណកម្មផែនការ កម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខណ្ឌ សង្កាត់ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលាខណ្ឌព្រែកព្នៅ។
លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាល ខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា គម្រោងអាទិភាពទាំង៣១៩ គម្រោងនេះ សម្រាប់កម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខណ្ឌមាន៦៨ គម្រោង ដែលមានផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធាន ធម្មជាតិ បរិស្ថាន ផ្នែករដ្ឋបាលនិងសន្ដិសុខ។

ដោយឡែកសម្រាប់គម្រោងអាទិភាពរបស់សង្កាត់ទាំង ៥ សរុបមាន ២៣៩ គម្រោង ដែលជាគម្រោងផ្នែកវិស័យកសិកម្ម វិស័យអាជីវកម្ម អប់រំ សុខភាព វិស័យភាពងាយរងគ្រោះ បរិស្ថាន រដ្ឋបាល និងសន្តិសុខ។ ក្រៅពីគម្រោងទាំងនេះ ក៏មានការគាំទ្រពីមន្ទីរ អង្គភាពចំនួន ១២ គម្រោងផ្សេងទៀត សម្រាប់ខណ្ឌនិងសង្កាត់ដែលពុំបានស្នើឡើង។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា គម្រោងដែលទទួលបានការគាំទ្រនាពេលនេះគឺជាកម្មវិធី សកម្មភាពអាទិភាព ក្នុងការចូលរួមបំពេញនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការចូលរួមអនុវត្តតាមយុទ្ធសាសន៍ចតុកោណ ដំណាក់ការទី៤របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការអនុវត្តគោលនយោបាយវិមជ្ឈកា វិសហមជ្ឈកា និងការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិអោយកានតែប្រសើរឡើង។

ថ្លែងក្នុងឱកាសនោះ លោកស្រី កែវ សុខ ពិសី អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់បណ្ដាអង្គភាព មន្ទីរជំនាញ អង្គការសង្គមស៊ីវីល ជាដៃគូអភិវឌ្ឍដែលបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន សូមបញ្ចូលគម្រោងដែលបានគាំទ្រគម្រោងអភិវឌ្ឍនានារបស់ខណ្ឌនិងសង្កាត់ទៅក្នុងផែនការសកម្មភាព របស់អង្គភាពនិមួយៗ និងត្រូវអនុវត្តន៍ផែនការសកម្មភាពការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ និងតាមកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ដែលបានចុះហត្ថលេខារួច។លោកស្រីបន្ដថា ការអនុវត្តគម្រោងដែលបានគាំទ្រ ត្រូវមានកិច្ចសហការ និងពិភាក្សាបន្ថែមទៀត ជាមួយខណ្ឌនិងតាមបណ្ដាសង្កាត់ និងត្រូវខិតខំអនុវត្តន៍ឲ្យបានទាន់ពេលវេលាកំណត់ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន។
លោកស្រី បានក្រើនរំលឹកដល់មន្ដ្រីថ្នាក់ មូលដ្ឋាន ពិសេសថ្នាក់សង្កាត់ ត្រូវតាមដានពីការអនុវត្តន៍គម្រោង នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានច្បាស់លាស់ ព្រោះ អ្នកនៅក្នុងមូលដ្ឋាននេះហើយ ជាអ្នកដែលទទួលនូវប្រយោជន៍ ពីគម្រោងនេះដោយផ្ទាល់ ប្រសិនបើ គម្រោងនេះមានផលវិបាកអ្វីកើតឡើងពីការអនុវត្តន៍ អាជ្ញាធរមូលដ្ឋាននេះហើយដែលត្រូវចេញមុខមកទទួលខុសត្រូវមុនគេ។
គួរបញ្ជាក់ថានៅក្នុងឆ្នាំ២០២១ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខណ្ឌព្រែកព្នៅ ទទួលបានការគាំទ្រ គម្រោងសកម្មភាពជាអាទិភាព សរុបចំនួន៧៨គំរោង ដោយអនុវត្តបាន៧៨គំរោងស្មើនឹង ១០០%៕
អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


