ជីវិតកម្សាន្ដ
លោក ឡី ថៃចាន់ ណែនាំអ្នករិះគន់ម្ចាស់ជំនួយ ស្វែងយល់ធនធានអ្នកផ្តើមមូលនិធិសិន កុំវិភាគទាំងងងើល
ក្រោយមានការវែកញែករឿងសកម្មភាពមនុស្សធម៌ របស់បុគ្គលល្បីឈ្មោះមួយចំនួន ដែលបានផ្តួចផ្តើមមូលនិធិជួយដល់ វីរៈកងទ័ព គ្រួសារយោធិនពលី និងពលរដ្ឋភៀសសឹកកម្ពុជា លោក ឡី ថៃចាន់ ចេញមុខស្នើឱ្យដល់អ្នករិះគន់ថា គួរធ្វើអ្វីនាំចំណេញដល់សង្គមជាតិ បើមិនបានជួយជាកម្លាំងចិត្តដល់ការខិតខំរបស់នរណាម្នាក់ទេ កុំទំនេរវិភាគលុយជំនួយនាំរឿងអំពុល។

មួយរយៈពេលនេះ ហាក់មានការវែកញែកពីសំណាក់អ្នកមួយចំនួន រឿងស្បៀងជំនួយទៅកាន់ពលរដ្ឋភៀសសឹកកម្ពុជា បន្ទាប់ពីមើលឃើញចំនួននៃការចូលរួមជាមួយអ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមហាក់ផុសផុលខ្លាំងមិនធម្មតា រួមមាន លោក Sem Longdy, លោក តាំង គីមឡេង, លោក ហេង វិសាល ក៏ដូចជា យូរ៉ា CEO ផលិតផលសម្រស់ជាដើម។
តាមរយៈសកម្មភាពមនុស្សធម៌ បុគ្គលល្បីឈ្មោះ ៣រូប ត្រូវបានអ្នកមិនចូលរួមចំណែកមូលនិធិរបស់ខ្លួន លាបពណ៌ និងវែកញែកបែបនេះបែបនោះ ដោយចោទថា កិបកេងថវិកាជំនួយ។ ក្នុងចំណោមនោះ ជើងខ្លាំងខាងធ្វើទីផ្សារ PeyPey Dy ដែលមហាជនស្គាល់ថា ជាម្ចាស់ម៉ាកកាហ្វេ Corner ដ៏ល្បី និងជាផលិតករវ័យក្មេង ត្រូវរងមតិរិះគន់ពីអ្នកមិនចូលរួមមូលនិធិនឹងលោកជាច្រើន ដោយហេតុថា ក្នុងការផ្តើមមូលនិធិជួយ វីរៈកងទ័ព គ្រួសារយោធិនពលី ក៏ដូចជាជនភៀសសឹកនេះ លោកទទួលបានថវិកាចូលរួមដ៏ច្រើន ប្រមាណជាជាង ៨០មុឺនដុល្លារ ។
ឆ្លើយតបនឹងការបែងចែកកញ្ចប់ជំនួយនេះដែរ កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥ លោក Sem Longdy បានធ្វើការលម្អិតជូនខ្លះនូវកិច្ចការរៀបចំរបស់ក្រុមបេសកកម្មលោករួចមកហើយ ខណៈដើម្បីតែដឹកនាំចាត់ចែងក្នុងសកម្មភាពមនុស្សធម៌នេះ លោកត្រូវផ្អាកការរកសុីដល់ទៅ ជាង១០ថ្ងៃឯណោះ។
ដោយឡែក ទាក់ទងនឹងរឿងរ៉ាវរបស់លោក តាំង គីមឡេង ឯណោះវិញ ក៏មិនជាខុសគ្នានឹង PeyPey Dy ប៉ុន្មានដែរ ដែលត្រូវរងពាក្យចោទប្រកាន់ថាប្រើរូបភាពមនុស្សធម៌ ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ពីសំណាក់នារីម្នាក់យ៉ាងចាស់ដៃ។ ខណៈរឿងរ៉ាវនេះ លោកមិនបានតបឆ្លើយអ្វីឡើយ ដោយទុកឱ្យផ្លូវច្បាប់ជាអ្នកដោះស្រាយ។
រឿងរ៉ាវនៃការវែកញែកខាងលើនេះ ក៏ស្រាប់តែរាលដាល់ដល់លោក ហេង វិសាល និងអ្នកនាង ជា ស្រីនា ដែលមហាជនស្កាល់ថា ជាគូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បីឈ្មោះ និងតែងចូលរួមសឹងគ្រប់សកម្មភាពមនុស្សធម៌ និងព្រឹត្តិការណ៍រួមចំណែកនឹងសង្គមជាតិនោះ ថាមិនបានជួយអ្វី និងកិបកេងជំនួយ ដែលផ្ទុយនឹងការពិតទាំងស្រុង។ ដ្បិតជាក់ស្តែង លោក ហេង វិសាល មិនត្រឹមតែរួមចំណែកប៉ុណ្ណោះទេ គឺចូលរួមទាំងគ្រួសារផងដែរ។
យ៉ាងណា ជុំវិញរឿងរ៉ាវនៃការចោទប្រកាន់ខាងលើនេះ លោក ឡី ថៃចាន់ តារាសម្តែង និងជាអ្នកផលិតមាតិកាបែបកំប្លែងស្ងួត បានលើកជាមតិយោបល់ឱ្យអ្នករិះគន់ទាំងអស់ពិចារណាលើ ២ចំណុចធំ៖
១. អ្នកផ្តើមមូលនិធិម្នាក់ៗ ជានរណា! ខណៈដែលពួកគាត់ ជាមនុស្សសម្បូរធនធានស្រាប់ទៅហើយ និងថែមទាំងបានចូលរួមជួយសង្គមក៏ច្រើនណាស់ដែរ ហើយចាំបាច់ដែលទេ ដែលពួកគាត់ត្រូវកិបកេងកញ្ចប់ថវិកាដូចពាក្យដែលចោទ។
២. បើនិយាយពីអ្នកចូលរួមមូលនិធិ ពួកគាត់សម្រេចចូលរួមអ្នកណា មានន័យថា ពួកគាត់ស្គាល់បុគ្គលនោះច្បាស់។ ឯអ្នកមិនចូលរួម មិនបាច់ឈឺក្បាលជំនួសអ្នកចូលរួមនោះទេ។
ជាមួយគ្នានេះ តារាសាច់ដុំ ឡី ថៃចាន់ ក៏លើកឡើងករណី យូរ៉ា CEO ផលិតផលសម្រស់ដ៏ល្បី ដែលអ្នកស្រីនិងស្វាមី ពិតជាខ្នះខ្នែងក្នុងការជួយដល់ជនភៀសសឹកកម្ពុជា មិនចាញ់សប្បុរសជនឯទៀតឡើយ។ ដូចនេះ អ្នកផលិតកាបែបកំប្លែងស្ងួតរូបនេះ បានស្នើឱ្យអ្នកដែលមិនចូលរួមអ្វី គួរធ្វើអ្វីនាំចំណេញដល់សង្គមជាតិ បើមិនបានជួយជាកម្លាំងចិត្តដល់ការខិតខំរបស់នរណាម្នាក់ទេ ក៏កុំទំនេរវិភាគលុយជំនួយនាំរឿងអំពុល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


