ជីវិតកម្សាន្ដ
តារាស្រីមុខមាត់ដូច Liu Yifei ពេលនេះកាន់តែល្បីល្បាញ ត្រឹមឃ្លិបមួយអាចទាញអ្នកទស្សនា ជិត ១០លានដង
យោងតាមគេហទំព័រ Sina បានរាយការណ៍ថា កាលពីពេលថ្មីៗនេះ Wang Churan ឬទស្សនិកជនបានហៅនាងថា Liu Yifei ទី២ បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីសម្រស់របស់នាងនៅលើវេទិកា Douyin (Tik Tok របស់ចិន) ដែលទាក់ទាញអ្នកទស្សនាជិត ១០ លានដង។ ជាមួយគ្នានេះ ពាក្យគន្លឹះមួយថា «ចង្កេះ និងរាងកោងរបស់តារាស្រី ពិតជាអស្ចារ្យណាស់» ក៏បានទាក់ទាញការទំនាក់ទំនងជាង ២០ លាននៅលើណ្ដាញសង្គម Weibo ។
ភ្នាក់ងារកម្សាន្ត Sina បានបញ្ចេញមតិថា Wang Churan មានកម្ពស់ ១ម៉ែត្រ និង៧២ ម៉ែត្រ ទម្ងន់ត្រឹមតែ ៤៨ គីឡូក្រាម ប៉ុន្តែត្រូវបានគេសរសើរថាមានរាងស្លីម មិនស្គមស្គាំង ជាមួយនឹងទំហំ៣ ដង ស្រស់ស្អាតដូចម្ចាស់ក្សត្រីសម្រស់ ៨២-៦០-8៨៨ ។ នាងមានសមាមាត្រចង្កេះ-ត្រគាក ០.៦៨ ជិតសមាមាត្រមាស ០.៧ និងជើងវែង១១០សង់ទីម៉ែត្រ”។ រូបរាងដ៏គួរឲ្យទាក់ទាញរបស់តារាស្រីចំណូលថ្មី ពេលស្លៀកខោជើងវែង បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
យោងតាមប្រភពដដែលបានឲ្យដឹងថា តារាស្រីវ័យ២៦ឆ្នាំត្រូវបានគេសរសើរថា នាងមានសម្រស់ស្រស់ស្អាតបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តនាពេលបច្ចុប្បន្ននេះ។ មិនត្រឹមតែមានរូបរាងគួរឲ្យចង់បាននោះទេ Wang Churan ក៏មានសម្រស់ស្រស់ស្អាតផងដែរ ដោយមានភាពស្រដៀងគ្នានឹងតារាចិនជួរមុខ Liu Yifei។
ជាពិសេសតទៅថ្ងៃអនាគត តារាស្រីចិនអាចនឹងជំនួសតំណែងរៀមច្បងក៏ថាបាន ខណៈពេលនេះភាពល្បីល្បាញដែលដែលរូបនាងមាន ក៏ល្បីរន្ទឺមិនចាញ់តារាស្រីៗផ្សេងៗដែរ៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖និស្សិតស្រីចិន ល្បីល្បាញខ្លាំង ព្រោះមានមុខស្រដៀងតារាស្រី Barbie Hsuចុចអាន៖
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


