ជីវិតកម្សាន្ដ
អតីតតារាចម្រៀង អុិត ស្រីពីន មកពីអាមេរិកឆ្លៀតពេលចុះសួរសុខទុក្ខ និងចែកអំណោយកងទ័ពជួរមុខនៅព្រះវិហារ
អតីតតារាចម្រៀងល្បីឈ្មោះរបស់ខ្មែរអ្នកនាង អុិត ស្រីពីន ខណ:ពេលដែលធ្វើដំណើរមកលេងប្រទេសកំណើតកម្ពុជាកាលពីថ្មីៗនេះ បានឆ្លៀតឱកាសចុះទៅសួរសុខទុក្ខ និងចែកអំណោយដល់វីរ:កងទ័ពជួរមុខនៅព្រះវិហារ។ នេះតាមការឱ្យដឹងតារាជើងចាស់លោក សុះ ម៉ាច ។

ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខកងទ័ពនេះ អ្នកនាង អុិត ស្រីពីន បានដាស់តឿនដល់ពលរដ្ឋខ្មែរគ្រប់រូប ឱ្យបន្តភាពស្ងៀមស្ងាត់ ដោយរៀបរាប់ថា “យើងរក្សាភាពស្ងៀមស្ងាត់ និងប្រយ័ត្នខ្ពស់ព្រោះអន្តរជាតិកំពុងតាមដាន ភាគីទាំងពីរស្ងៀមស្ងាត់ មិនមែនជាភាពទន់ខ្សោយ ស្ងៀមស្ងាត់ជាប្រភពនៃភាពខ្លាំងដ៏អស្ចារ្យ ស្ងៀមស្ងាត់សត្រូវមិនងាយស្មានកម្លាំង“។
ជាមួយនឹងការវិលត្រឡប់របស់អតីតអ្នកសិល្បៈរូបនេះ លោក សុះ ម៉ាច បានរៀបរាប់ថា “បែកប្អូនស្រី អុិត ស្រីពីន អតីតដៃគូចម្រៀងជាង១០ឆ្នាំហើយ ទើបតែបានជួបគ្នាថ្ងៃនេះមុនពេលប្អូនត្រឡប់ទៅអាមេរិកវិញ ខណ:ពេលប្អូនចុះមកចែកអំណោយនិងសួរសុខទុក្ខកងទ័ពជួរមុខនៅព្រះវិហារ។ សូមអរគុណទឹកចិត្តប្អូនស្រីព្រមទាំងបងប្អូនខ្មែរនៅសហរដ្ឋអាមេរិកចំពោះកងទ័ពជាតិយើង”។

គួររំលឹកថា អ៊ិត ស្រីពីន បានចេញទៅរស់នៅសហរដ្ឋ អាមេរិកកាលពីឆ្នាំ២០១០ បន្ទាប់ពីនាងបានរៀបការ ជាមួយស្វាមីថ្មីរយៈពេល៤ឆ្នាំហើយបុរសអាណិកជនខ្មែរដែលជាកូនថៅកែលក់មាសនោះថែមទាំងបានធា នាកូនទាំង៣(ស្រី២)របស់ស្រីពីនទៅរស់នៅអាមេរិក ជាមួយនាងទៀតផង៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


