ជីវិតកម្សាន្ដ
សាធារណជន ហួសចិត្តនឹងហេតុផលដែលក្រុមហ៊ុនមួយបដិសេធមិនឱ្យអ្នកផលិតមាតិកាធ្វើការជាមួយ “ព្រោះឈឺឆ្អាលរឿងជាតិ”
ក្រោយម្ចាស់ទំព័រហ្វេសប៊ុកមួយឈ្មោះ Navi Clifford ដែលគេស្គាល់ថាជាអ្នកផលិតមាតិកា និងជាអ្នកផ្សព្វផ្សាយផលិតផល បានទម្លាយនូវសារបដិសេធមិនឱ្យធ្វើការជាមួយក្រុមហ៊ុនមួយ តាមរយៈភ្នាក់ងារកណ្តាល (Client) ដោយបញ្ជាក់ពីការបដិសេធនោះ គឺក្រោមហេតុផល “មិនទទួលយករាល់អ្នកផលិតមាតិកាណា ដែលចេញមុខនិយាយពាក់ព័ន្ធនឹងជម្លោះកម្ពុជា-ថៃ”។
ហេតុផលនៃការបដិសេធនេះ បានធ្វើឱ្យមហាជន និងអ្នកមានឥទ្ធិពលលើកបណ្តាញសង្គម មានការហួសចិត្តនិងខឹងសម្បារជាខ្លាំង ខណៈក្នុងចំណោមនោះ មានអ្នកមួយចំនួនបានទម្លាយឈ្មោះក្រុមហ៊ុនផ្សេងទៀត តាមរយៈការបញ្ចេញមតិលើ post របស់អ្នកផលិតមាតិកាដែលបានចែករំលែកនូវរឿងរ៉ាវនេះផងដែរ។

ទោះមិនបានទម្លាយអត្តសញ្ញាណក្រុមហ៊ុន តែពាក់ព័ន្ធនឹងហេតុផលដែលនៅពីក្រោយការបដិសេធនេះ សាធារណជន ក៏ដូចជាអ្នកមានឥទ្ធិពលលើបណ្តាញទំនាក់ទំនងសង្គម បានសម្តែងការហួសចិត្តជាខ្លាំង និងណែនាំដល់អ្នកមាតិកាដទៃទៀតណា ដែលអាចនឹងជួបករណីដូច Navi Clifford គឺមិនបាច់ធ្វើការឱ្យក្រុមហ៊ុនប្រភេទនោះឡើយ។
តាមរយៈវីដេអូខ្លីជិត១នាទី អ្នកផលិតមាតិកាដ៏មានប្រជាប្រិយ គ្រីស ឌីណា បានបង្ហាញការមិនពេញចិត្ត និងស្នើដល់អ្នកដែលបានដឹងឮទាក់ទងនឹងក្រុមហ៊ុនប្រភេទខាងលើ អាចទាក់ទងប្រាប់លោកដោយផ្ទាល់ ក្នុងន័យដើម្បីលោកឈប់ធ្វើការជាមួយក្រុមហ៊ុននោះតែម្តង។ លោកស្នើដល់សាធារណជនដែរថា បើគ្រាន់តែក្នុងនាមជាអ្នកផលិតមាតិកាមួយរូប ដែលនិយាយពីប្រទេសជាតិ ការពារប្រទេសជាតិ ជួយប្រទេសជាតិ ក្រុមហ៊ុនណាមិនធ្វើការជាមួយដែរ ដូច្នេះមិនចាំបាច់គាំទ្រក្រុមហ៊ុនបែបនេះនោះទៀតទេ។
ទន្ទឹមនឹងបានដឹងឮនូវហេតុផលនេះ Q-win ដែលជាអ្នកផលិតកាដ៏មានប្រជាប្រិយមួយរូបដែរ បានសម្តែងការមិនពេញចិត្ត ខណៈក៏មិនខុសគ្នាពីសាធារណជនផងដែរ ដែលចង់ដឹងថា តើជាក្រុមហ៊ុនមួយណា។

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


