ជីវិតកម្សាន្ដ
ពានរង្វាន់ថ្មី Miss Universe 2025 បង្កចម្រូងចម្រាស ខណៈអ្នកគាំទ្រ ស្នើស្ថាប័នគួរពិចារណាឡើងវិញ
យោងតាមការប្រកាសរបស់លោក ណាវ៉ាត់ និងលោក Raul Rocha ប្រធានបវរកញ្ញាចក្រវាល ការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ នឹងមានពានរង្វាន់បន្ថែមមួយទៀតហៅថា Miss Grand Universe ។ អ្នកឈ្នះរង្វាន់នេះនឹងត្រូវបានអញ្ជើញជាពិសេសឲ្យចូលរួមក្នុងកម្មវិធី Miss Grand International 2026 ។

ព័ត៌មាននេះកំពុងបង្កភាពចម្រូងចម្រាសលើវេទិកាសម្រស់ និងទទួលបានប្រតិកម្មអវិជ្ជមានជាច្រើនពីទស្សនិកជន។ មហាជនជាច្រើនគិតថា លោកណាវ៉ាត់កាន់តែជ្រៀតជ្រែកក្នុងការប្រកួតបវរកញ្ញាចក្រវាល និងនាំមកនូវផលអាក្រក់។
ការប្រកាសរបស់គណៈកម្មាធិការរៀបចំបវរកញ្ញាចក្រវាលនេះ ក៏បានធ្វើឲ្យនាយកថ្នាក់ជាតិខឹងសម្បាដែរ។ ពួកគេថាពានរង្វាន់ថ្មីនេះ រំលោភលើកិច្ចសន្យាដើមដែលអ្នកដឹកនាំថ្នាក់ជាតិបានចុះហត្ថលេខាជាមួយអង្គការបវរកញ្ញាចក្រវាល។
លើសពីនេះ លោក ណាវ៉ាត់ និងលោក Raul Rocha ក៏រងការរិះគន់ផងដែរ ចំពោះការមិនពិគ្រោះជាមួយអ្នកដឹកនាំថ្នាក់ជាតិ មុននឹងសម្រេចចិត្តបន្ថែមពានរង្វាន់ Miss Grand Universe ។
ការដែលម្ចាស់ជ័យលាភីក្នុងកម្មវិធី Miss Grand Universe ទទួលបានការអនុញ្ញាតពិសេសក្នុងការចូលរួម Miss Grand International បានធ្វើឲ្យលោកណាវ៉ាត់ រងការរិះគន់ថា ប្រែក្លាយទីលានប្រកួត Miss Grand ទៅជាកន្លែងជ្រើសរើសបេក្ខនារី Miss Grand ។
អ្នកលេងអ៊ីនធឺណិតបានសម្តែងការខឹងសម្បារ ដោយលើកឡើងថា តើអ្នករំពឹងអ្វីខ្លះពីម្ចាស់មកពីប្រទេសថៃ? ពួកគេបានប្រែក្លាយបវរកញ្ញាចក្រវាលឲ្យទៅជាបវរកញ្ញាដ៏ថោកទាប។ ពួកគេសង្ឃឹមថា នរណាម្នាក់នឹងចំណាយលុយនិងទិញស្ថាប័នភាពបវរកញ្ញាចក្រវាលពីមនុស្សទាំងនេះ ដែលបានបណ្តាលឲ្យមានមហន្តរាយដល់បវរកញ្ញាចក្រវាល។
ចាប់តាំងពីដើមឆ្នាំ ២០២៥ មក លោកណាវ៉ាត់ បានចំណាយប្រាក់យ៉ាងច្រើនដើម្បីបង្កើនឥទ្ធិពល និងអំណាចរបស់ខ្លួនបន្តិចម្តងៗនៅក្នុងស្ថាប័នបវរកញ្ញាចក្រវាល។ បន្ទាប់ពីចំណាយប្រាក់ចំនួន ៥.៤លានដុល្លារ ដើម្បីធ្វើជាម្ចាស់កម្មសិទ្ធិរបស់បវរកញ្ញាចក្រវាលថៃពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៩ លោក គ្រោងនឹងចំណាយប្រាក់ជាច្រើនទៀត ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំទីពីររបស់ JKN Global Group ដែលជាក្រុមហ៊ុនដែលជាម្ចាស់ការប្រលងបវរកញ្ញាចក្រវាល។
បច្ចុប្បន្ននេះ លោក និងក្រុមការងារកំពុងរៀបចំកម្មវិធី Miss Universe 2025 ដោយទទួលយករាល់ការផលិត ទីផ្សារ និងការចែកចាយសំបុត្រសម្រាប់រដូវកាលទី ៧៤។ លោកក៏កាន់តួនាទីជានាយកប្រតិបត្តិនៃអង្គការបវរកញ្ញាចក្រវាលផងដែរ។
ប្រឈមមុខនឹងការពង្រីកខ្លួនរបស់លោក ណាវ៉ាត់ អ្នកគាំទ្រសម្រស់ជាច្រើនបានសម្ដែងការព្រួយបារម្ភចំពោះអនាគតបវរកញ្ញារូបនេះ។ ក្រោយការលើកឡើងដ៏ចម្រូងចម្រាសរបស់លោក Nawat នាពេលថ្មីៗនេះ អ្នកគាំទ្រក៏បានដាក់ញត្តិទៅស្ថាប័នបវរកញ្ញាចក្រវាល ឲ្យពិចារណាឡើងវិញពីតួនាទីរបស់អ្នកជំនួញថៃរូបនេះ។
ទន្ទឹមនឹងនេះ គេហទំព័រ Missosology បានផ្ញើញត្តិទៅគណៈកម្មាធិការរៀបចំបវរកញ្ញាចក្រវាលថា ពួកយើងអំពាវនាវឲ្យស្ថាប័នបវរកញ្ញា វាយតម្លៃឡើងវិញនូវស្តង់ដារភាពជាអ្នកដឹកនាំរបស់ខ្លួន ហើយធានាថាគ្មានបុគ្គលណាដែលចំអកស្ត្រីជាសាធារណៈ ឬប្រើមុខតំណែងជាអាវុធមានឥទ្ធិពលនៅក្នុងអង្គការដែលបង្កើតឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ត្រី ។
គួរបញ្ចាក់ដែរថា Miss Universe 2025 គ្រោងនឹងប្រារព្ធឡើងនៅ Impact Challenger Hall ទីក្រុង Pak Kret ខេត្ត Nonthaburi ប្រទេសថៃ នៅថ្ងៃទី ២១ ខែវិច្ឆិកា។ ការប្រកួតនេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីសម្រស់ប្រហែល ១៥០នាក់ ដែលចាត់ទុកថាជាចំនួនបេក្ខនារីច្រើនជាងគេដែលមិនធ្លាប់មាននៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


