ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា បន្តបេសកម្មនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាជូនវីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាល
កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារបានបន្តបេសកម្ម តាមរយ:ការនាំយកនូវគ្រឿងបរិភោគ និងថវិកាជូនដល់វីរ:កងទ័ពជួរមុខ និងកំពុងសម្រាកព្យាបាលរបួសក្នុងអំឡុងពេលផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់ចោរសៀម។


ឆ្លៀតឱកាសនេះដែរ តារាចម្រៀងឱក សុគន្ធកញ្ញា បានអះអាងឆន្ទ:ថា ពេលនេះវេលានេះកម្លាំងចិត្ត និងការយកចិត្តទុកដាក់ផ្តើមចេញពីប្រជាពលរដ្ឋគ្រប់គ្នា ដែលជាឱសថទិព្វមួយផ្នែកជួយដល់បងៗវីរកងទ័ពជួរមុខឆាប់រឹងមាំ និងជាសះស្បើយ។
តារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រាប់ឱ្យយដឹងថា ខ្លូននិងក្រុមការងារបានបន្តនាំយកគ្រឿងបរិភោគ និងថវិកាមួយចំនួនជូនដល់វីរ:កងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលរបួស និងរីរកងទ័ពដែលប្រចាំការនៅតំបន់នោះ ខណៈនេះគឺជាការអរគុណនូវការលះបង់ដ៏ធំធេងរបស់វីរកងទ័ពជួរមុខទាំងអស់គ្នា។ ជាមួយគ្នានេះ អ្នកនាងក៏ជូនពរដល់វីរកងទ័ពទដែលកំពុងសម្រាកព្យាបាល ឆាប់ធូរស្បើយផងដែរ។


ឆ្លៀតក្នុងឱកាសនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏សម្តែងការអរគុណចំពោះសប្បុរជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ដែលបានរួមចំណែកឧបត្ថម្ភសម្ភារៈ និងថវិកា ដែលកេីតចេញពីឆន្ទៈរួមគ្នាស្រលាញ់គាំទ្រ និងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរអស់ពីបេះដូង។
កាលពីថ្មីៗកន្លងទៅអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានលើកឡើងដែរថា បេះដូងខ្មែរ ឈាមខ្មែរពោរពេញទៅដោយសច្ចៈធម៌គុណធម៌ ស្អាតស្អំមិនកុហកភូតភរ មិនក្លែងបន្លំមិនចេះសម្តែង ព្រោះគ្រប់យ៉ាងកូនខ្មែរប្រជាជនខ្មែរធ្វើចេញពីចិត្តសាមគ្គីភាពស្រឡាញ់ និងឱ្យតម្លៃគ្នា មិនថាក្នុងកាលៈទេសៈបែបណា ក៏ខិតខំលះបង់កម្លាំងកាយចិត្ត ទោះបីជាមើលទៅមិនអស្ចារ្យនៅក្នុងការគិតរបស់នរណាម្នាក់ តែខ្មែរបានធ្វើវាចេញពីចិត្តដើម្បីជាចំណែកមួយក្នុងប្រទេសជាតិនាពេលនេះ ក្នុងចំណោម ១៧.៨លាននាក់ ៕ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


