ជីវិតកម្សាន្ដ
មហាជន និងម្ចាស់ជំនួយ២រូប ផ្ទុះការខឹងសម្បារ ក្រោយមានជនឆ្លៀតឱកាស ហ៊ានកេងប្រវ័ញ្ចជំនួយដល់កងទ័ព
បន្ទាប់ពីតារាចម្រៀងរ៉េបល្បីឈ្មោះ G-Devith និងអ្នកជំនួញដ៏មានប្រជាប្រិយអ្នកស្រី យូរ៉ា បង្ហាញការខកចិត្តទាក់ទងនឹងថវិកាជំនួយដែលប្រគល់ទៅបុគ្គលតំណាងហើយ តែហាក់ស្ងាត់ច្បាស់ថាបានដល់តំបន់ជួរមុខដែលត្រូវការការឧបត្ថម្ភឬអត់នោះ ធ្វើឱ្យមហាជនផ្ទុះការវែកញែកពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតទម្លាយវត្តមានបុគ្គលក្នុងអង្គភាពមួយថែមទៀត។

ទាក់ទងនឹងរឿងរ៉ាវខាងលើនេះ តាមរយៈសារពីទំព័រហ្វេសប៊ុកផ្លូវការលោក ងួន ចាន់ដេវីត រៀបរាប់ថា ជំនួយទឹកប្រាក់សរុប ៨លានរៀល ដែលលោកឧបត្ថម្ភសម្រាប់កងទ័ពជួរមុខតាមរយ:បុគ្គលម្នាក់ មិនត្រូវបានផ្តល់ជូនដល់ដៃកងទ័ពនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនោះថែមទាំងផ្តាច់ការទាក់ទងទៀតផង។
ក្នុងនោះ ក៏មានអ្នកជំនួញស្រីដ៏មានប្រជាប្រិយ Mi Yura បានបង្ហាញក្តីខឹងសម្បារទាក់ទងនឹងរឿងជំនួយនេះផងដែរ ហើយថែមទាំងបានព្រមានទៅកាន់បុគ្គលដែលធ្វើរឿងពុំគួរគប្បីនេះ បើមិនប្រគល់ថវិកាជំនួយមកវិញទេនោះ ខ្លួននឹងទម្លាយមុខ ក៏ដូចជាជនពាក់ព័ន្ធជាចង្កោមតែម្តង។ អ្នកស្រីថា លុយមិនច្រើនទេ តែស្អប់មនុស្សកេងប្រវ័ញ្ចកម្លាំងញើសឈាមទាហាន។
ពាក់ព័ន្ធនឹងសារខាងលើនេះ លោក តាំង គីមឡេង ក៏បានចែករំលែកនិងចុចចំឈ្មោះចំៗនឹងគណនីហ្វេសប៊ុកមួយឈ្មោះ Sal Sal ដែលគេស្គាល់ថា ជាអ្នកបម្រើការឱ្យជួរអង្គភាពរដ្ឋដែរនោះ ឱ្យមកអះអាងនូវការពិត ដោយរៀបរាប់ថា “សុំបងប្រុស Sal Sal មេត្តាតបបងស្រី ហេីយរឿងម៉ូតូបងទិញហេីយឬនៅ បងត្រូវជម្រាបប្រាប់ទៅម្ចាស់ជំនួយ សុំកុំយករូបភាពដែលខ្ញុំទៅជួយអង្គភាពបងមកពាក់ព័ន្ធជាមួយខ្ញុំ ពួកគាត់ជួយគឺក្នុងចិត្តនឹងខំប្រឹងចង់ឱ្យពូបានម៉ូតូ”។

យ៉ាងណា ទោះបីជាមានចុចឈ្មោះចំៗករណីរបស់ យូរ៉ា ក៏ដោយ តែពាក់ព័ន្ធនឹងដំណើរដើមចមទាំងមូល នៅមិនទាន់មានការលម្អិតនៅឡើយទេ ខណៈក្នុងនោះ ក៏មានការភ័ន្តច្រឡំនឹងលោក តាំង គីមឡេង ផងដែរ ប៉ុន្តែមានមានបុគ្គលមួយចំនួនចេញមកបញ្ជាក់ភាពស្អាតស្អំជំនួសលោកផងដែរ។


គួរជម្រាបថា ក្រោយកម្ពុជារងការឈ្លានពានពីសំណាក់កងទ័ពថៃ លោក តាំង គីមឡេង បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការកៀរគរសប្បុរសជនដើម្បីជួយដល់វីរកងទ័ពប្រចាំការសមរភូមិមុខ។ ក្នុងបេសកកម្មនេះ លោកក៏ទទួលបានការទុកចិត្តពីសប្បុរជនទូទៅ ខណៈអ្នកមានឥទ្ធិពលក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ក៏ធ្លាប់ផ្តល់ជំនួយតាមរយៈលោកផងដែរ។
ជាការកត់សម្គាល់ ក្នុងដំណើរបេសកកម្មប្រមាណជា ១ខែមកនេះ លោកបាននាំយកស្បៀងអាហារ ក៏ដូចជាសម្ភារៈចាំបាច់នានា ទៅកាន់តំបន់ជួរមុខជាច្រើនលើកច្រើនសារមកហើយ ខណៈថ្មីៗនេះ លោកក៏កំពុងបន្តកៀរគរថវិកាទិញអាវការពារជូនកម្លាំងទ័ព និងទើបតែនាំយកម៉ាសការបារផ្សែងពុល ទៅកាន់ទីតាំងដែលកំពុងរងការគំរាមកំហែងពីចោរសៀមឈ្លានពាន ក្នុងភូមិជោគជ័យ ឃុំអូបីជាន់ ខេត្តបន្ទាយមានជ័យផងដែរ៕ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


