ជីវិតកម្សាន្ដ
តារាភាពយន្ត ច័ន្ទ តារាទី នាំយកអំណោយ និងស្បៀងសប្បុរជនពីសហរដ្ឋអាមេរិក ជូនដល់វីរកងទ័ពជួរមុខ
ជាការដឹងគុណ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តារាភាពយន្តជើងចាស់ល្បីឈ្មោះអ្នកស្រី ច័ន្ទ តារាទី ថ្មីៗនេះ បានដឹកនាំក្រុមសិល្បករទៅសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជនជូនដល់វីរកងទ័ពជួរមុខនៅតាមព្រំដែន។


អ្នកស្រី ច័ន្ទ តារាទី បានបញ្ជាក់ថា អំណោយដែលបានយកទៅប្រគល់ជូនដល់វីរកងទ័ពនោះ គឺបានមកពីសប្បុរសជននិងអតីតតារាភាពយន្ត យស បូវណ្ណៈ ដែលបច្ចុប្បន្នកំពុងរស់នៅឯសហរដ្ឋអាមេរិក ព្រមទាំងបងប្អូនសិល្បករសិល្បការិនីទាំងអស់ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។
តារាភាពយន្ត ច័ន្ទ តារាទី បានឱ្យដឹងទៀតថា អំណោយទាំងនោះមានដូចជា ម៉ូតូចំនួន ២គ្រឿង វិទ្យុទាក់ទងមួយចំនួនរួមនឹងសម្ភារ:ស្បៀងអាហារជាដើម ដើម្បីប្រគល់ជូនវីរកងទ័ពជួរមុខជាការគោរពដឹងគុណដល់វីរភាពដ៏អង់អាចក្លាហានរបស់ពួកគាត់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ការពារអធិបតេយ្យជាតិមាតុភូមិពីការឈ្លានពានរបស់ចោរសៀម។
សូមជម្រាប់ថាអ្នកស្រី ច័ន្ទ តារាទី គឺតារាសម្តែងភាពយន្តជើងចាស់ល្បីឈ្មោះ និងមានភាពលេចធ្លោខ្លាំងលើវិថីសិល្បៈនាអំឡុងក្នុងទសវត្សរ៍ឆ្នាំ៨០-៩០ រួមជំនាន់ជាមួយលោក សាវិន ហ្វីលីព; អ្នកនាង អម្ពរ ទេវី និងតារាសម្តែងលោក ទេព រិន្ទដារ៉ូ ដែលជាដៃគូសម្តែងដ៏ស័ក្តិសមបំផុតនាសម័យនោះ។ គិតរហូតមកទល់បច្ចុប្បន្ននេះ សម្រាប់អ្នកស្រី ច័ន្ទ តារាទី បានប្រឡូកក្នុងវិស័យសិល្ប:រយ:ពេលជាង ៤៣ឆ្នាំហើយ ដែលទីផ្សារសម្តែងនៅតែរក្សាបានការគាំទ្រខ្ពស់មិនមានកាចុះថមថយឡើយ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


