ជីវិតកម្សាន្ដ
សុគន្ធ នីសា ខ្លោចចិត្តអាណិត ពេជ្រ រដ្ឋា ខ្លាំង ទើបជួបគ្នាបាន ១ ថ្ងៃ ទទួលដំណឹងមរណភាព
តារាចម្រៀងសំនៀងផ្អែមអ្នកនាង សុគន្ធ នីសា បានបង្ហាញអារម្មណ៍រន្ធត់ចិត្តខ្លាំង បន្ទាប់ពីទទួលដំណឹងមរណភាពរបស់តារាចម្រៀងសិស្សប្អូនលោក ពេជ្រ រដ្ឋា ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីទៀបភ្លឺឈានចូលថ្ងៃទី ២៩ ខែវិច្ឆិកា។

អ្នកនាង សុគន្ធ នីសា បានរៀបរាប់ទាំងក្តីរន្ធត់ចិត្តថា «ពុទ្ធោអើយ បងទើបបានជួបច្រៀងជាមួយប្អូនលើកទីមួយម្សិលម្ង៉ៃនេះទេ គឺឃើញប្អូនប្រុសស្លូតបូតណាស់ ខ្លោចចិត្តណាស់ប្អូនអើយ ជីវិតមនុស្សគ្មានអ្វីទៀងជាងការស្លាប់នោះឡើយ មួយថ្ងៃជួប មួយថ្ងៃបែក មួយថ្ងៃសើច មួយថ្ងៃទៀតក៏យំ»។

តារាចម្រៀងមនោសញ្ចេតនា សុគន្ធ នីសា បានបន្តថា «សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារប្អូនប្រុស ពេជ្រ រដ្ឋា តារាចម្រៀងប្រចាំផលិតកម្ម Town Production ដែលបានទទួលមរណភាពកាលពីពាក់កណ្តាលយប់មិញនេះដោយគ្រោះថ្នាក់ចរាចរណ៍ សូមប្អូនបានទៅកាន់ទីស្ងប់សុខ(អស់វេលាថ្ងៃស្អែក)»។

សូមបញ្ជាក់ថា តារាចម្រៀងរបស់ផលិតកម្ម Town Production លោក ពេជ្រ រដ្ឋា បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីវេលាទៀបភ្លឺថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ពោល នៅថ្ងៃទី ៣ នៃចុងបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក។

ជាមួយដំណឹងមរណភាពរបស់តារាចម្រៀងវ័យក្មេងលោក ពេជ្រ រដ្ឋា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន បានសម្តែងការសោកស្ដាយ និងមានក្តីរន្ធត់ចិត្តជាពន់ពេក ខណៈខ្លះទៀតចូលរួមរំលែកទុក្ខក្រុមគ្រួសារ នៃសពផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


