ជីវិតកម្សាន្ដ
អុិន លក្ខិណា សារភាពថា ខ្លួនស្ទើរតែបញ្ចប់អាជីពបវរកញ្ញាម្តងៗ ព្រោះតែតូចចិត្តនឹងពាក្យរិះគន់ជាន់ពន្លិច
បើទោះបីជាជាប់ Top 10 ក្នុងកម្មវិធី Miss Cosmo Cambodia 2024 និងធ្លាប់តំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិក៏ដោយ អុិន លក្ខិណា នៅតែរងការរិះគន់ ខណៈទើបតែមានមតិផ្ទុយមួយចំនួន បានទិតៀនលើរូបសម្រស់របស់នាង រហូតធ្វើឱ្យបវរកញ្ញារូបនេះ ចេញមកបង្ហាញពីការតូចចិត្តកន្លងមករហូតដល់ពេលនេះ។

ទោះមានអ្នកមួយចំនួនតូច នៅតែបន្តរិះគន់លើ អុិន លក្ខិណា ក៏ពិតមែន ប៉ុន្តែបវរកញ្ញារូបនេះ ត្រូវបានគេចាត់ទុកថា ជាបវរកញ្ញាមានសក្ដានុពលក្នុងចិត្តមហាជនជាច្រើនឆ្នាំមកហើយ។ ក្នុងនោះ កញ្ញាតែងលេចវត្តមានចូលរួមកម្មវិធីបវរកញ្ញា ឬកម្មវិធីផ្សេងៗទាំងក្នុងនិងក្រៅប្រទេសជាបន្តបន្ទាប់ផងដែរ។

តួយ៉ាង ថ្មីៗនេះបវរកញ្ញាកម្ពុជា អុិន លក្ខិណា ក៏បានបង្ហាញសកម្មភាពវីដេអូក្នុងកម្មវិធី Fashion Show មួយនៅឯប្រទេសវៀតណាម ខណ:កញ្ញាត្រូវបានគេអញ្ជើញឲ្យចូលរួមដើរម៉ូដជាថ្មី។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គឺស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកមួយក្នុងចំណោមនោះ ប្រើពាក្យរិះគន់ចំអន់រូបសម្រស់របស់នាង ផ្ទុយពីមតិគាំទ្រដទៃទៀត។
អុិន លក្ខិណា បន្ថែមថា អ្វីដែលអាចឱ្យខ្លួននៅបន្តបាន ក៏ព្រោះមានអ្នកគាំទ្រជាច្រើនស្រឡាញ់គាំទ្រនាងខ្លាំង ជាពិសេសគឺនាងហ៊ាននិយាយថា ខាងវៀតណាមឱ្យតែមានកម្មវិធីបង្ហាញម៉ូដ គឺមិនដែលភ្លេចនាងឡើយ។ គួរបញ្ជាក់ដែរថាកញ្ញា អុិន លក្ខិណា គឺជាអតីតកញ្ញាឯក លំដាប់រងទី១កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២១ និងជាម្ចាស់មកុដ Miss Supranational Cambodia 2022 ដែលទទួលបានការគាំទ្រច្រើនពីមហាជននាពេលកន្លងម៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


