ព័ត៌មានអន្ដរជាតិ
Breaking News! ចំណាប់ខ្មាំងដែលនៅរស់ ត្រូវក្រុមហាម៉ាសដោះលែងអស់ហើយ
យោងតាមការចុះផ្សាយរបស់ BBC ក្រុមហាម៉ាសបាននិយាយនៅរសៀលថ្ងៃចន្ទទី១៣ខែតុលានេះថា ខ្លួនបានប្រគល់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលដែលនៅមានជីវិតទាំង២០នាក់រួចរាល់អស់ហើយ ក្រោមបទឈប់បាញ់ថ្មីដែលមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ចំណាប់ខ្មាំងត្រូវបានចាប់ពង្រត់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ ជាថ្នូរនឹងចំណាប់ខ្មាំង អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន ២៥០នាក់ និងអ្នកជាប់ឃុំជាង ១៧០០នាក់។
បទឈប់បាញ់នេះ កើតឡើងបន្ទាប់ពីជម្លោះដែលបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រហែល ១ ២០០នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥០នាក់។ ក្រោយមកប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនជាង ៦៧ ០០០នាក់ស្លាប់ និងជិត ៩០% នៃប្រជាជននៅតំបន់ហ្គាហ្សាចំនួន ២លាននាក់បានផ្លាស់ទីលំនៅ និងបានបំផ្លាញទឹកដីនៅហ្គាហ្សាស្ទើរទាំងស្រុង៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


