ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិថៃ ឆ្លើយមិនចេញ ពេលអ្នកកាសែតសួរថា នរណាឲ្យ Jom Phalang ចាក់សំឡេងរំខានពលរដ្ឋខ្មែរ?
ថៃចាប់ផ្តើមរុញដាក់គ្នាហើយក្រោយរងពាក្យរិះគន់យ៉ាងខ្លាំងជុំវិញការចាក់សំឡេងខ្មោចរំខានដល់ពលរដ្ឋខ្មែរនៅឃុំអូរបីជាន់ សូម្បីតែរដ្ឋមន្ត្រីការពារជាតិ Nattaphon Narkphanit ក៏ឆ្លើយមិនចេញដែរ។

នៅពេលត្រូវអ្នកកាសែតសួរថាតើនរណាបើកភ្លើងបៃតងឲ្យបុគ្គលលេងបណ្តាញសង្គមឈ្មោះ Kan Jom Phalang ទៅចាក់សំឡេងខ្មោចរំខានពលរដ្ឋខ្មែរ រដ្ឋមន្ត្រីរូបនេះឆ្លើយមិនចេញទេ ប៉ុន្តែបែរជាប្រាប់អ្នកកាសែត ឲ្យទៅសួរមេភូមិភាគ១វិញទៅ។
ក្រោយមក ពេលអ្នកកាសែតបន្តសួរថា តើថៃនឹងខាតប្រយោជន៍ទេពេលកម្ពុជាដាក់ពាក្យបណ្តឹងទៅអន្តរជាតិ ជុំវិញករណីនេះ? លោក Nattaphon ក៏មិនឆ្លើយដែរ ដោយគ្រាន់តែនិយាយថា លោកនឹងឆ្លើយប្រាប់ពេលក្រោយ។
ពាក់ព័ន្ធរឿងនេះដែរ ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធមនុស្សថៃ Sunai Phasuk បានបង្ហោះសារលើបណ្តាញសង្គម X ដោយដាក់ការស្តីបន្ទោសចំៗទៅលើ Jom Phalang ថា បុគ្គលម្នាក់នេះកំពុងបំផ្លាញកេរ្តិ៍ឈ្មោះថៃហើយ ដោយសារតែចាក់សំឡេងខ្មោច។ វាក្លាយជារឿងធំហើយ! កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីស្នើសុំការស៊ើបអង្កេតទៅលើការប្រើប្រាស់ឧបករណ៍បំពងសំឡេងដ៏ធំរបស់ថៃ ដើម្បីចាក់សំឡេងខ្មោច និងសំឡេងយន្តហោះ ដែលបង្កការរំខាននិងភ័យខ្លាចដល់សហគមន៍នៅតាមព្រំដែនថៃ-កម្ពុជា។ សកម្មភាពនេះគឺជាការគំរាមកំហែងផ្លូវចិត្តដល់ជនស៊ីវិល វាជារឿងខុសឆ្គងយ៉ាងច្បាស់ក្រឡែត។ តើអ្នកណាបានផ្តល់ភ្លើងបៃតងឲ្យ Jom Phalang?

លោកបន្តថា «ចប់បាត់ហើយ! នាយករដ្ឋមន្ត្រី Anutin និងយោធា បែរជាទៅគាំទ្រ Kan Jom Phalang ទៅវិញ។ នេះប្រៀបដូចជាការបំផ្លាញកិច្ចខិតខំរបស់មន្ត្រីការទូត ដែលពឹងលើការគោរពច្បាប់អន្តរជាតិដើម្បីធ្វើឲ្យថៃស្របច្បាប់ និងប្រឆាំងកម្ពុជាលើបញ្ហាកន្លងមកទាំងអស់ទាក់ទងជម្លោះព្រំដែន។
ជុំវិញរឿងនេះ សមាជិកព្រឹទ្ធសភាថៃលោកស្រី Angkhana Neelapaijit ក៏បានស្នើដល់រដ្ឋាភិបាលទីក្រុងបាងកក ត្រូវពិនិត្យលើករណីដែលបុគ្គល Kan Chom Phalang ប្រើប្រាស់សំឡេងប្រឆាំងពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែរ។
លោកស្រី Angkhana និយាយថា៖ «រាជរដ្ឋាភិបាលថៃគួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណា បង្កឲ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តិមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលថៃជារដ្ឋភាគី»៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


