Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះ​ឡាន​ក្រុង​នៅ​ឥណ្ឌា ស្លាប់​មនុស្ស​២០នាក់

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស២០​នាក់បាន​បាត់បង់ជីវិត នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានឆាបឆេះ ខណៈពេលកំពុងធ្វើដំណើររវាង​ទីក្រុង Jaisalmer និង​ទីក្រុង Jodhpur ក្នុងរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ​ទី​១៤​ខែ​តុលា។

(រូបថត៖​ បណ្ដាញ​សង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្តក្រុងដឹកអ្នកដំណើរជាង​៥០​នាក់បានផ្ទុះឆេះបន្ទាប់ពីឃើញមានផ្សែងហុយចេញពីខាងក្រោយរថយន្ត។ មន្ត្រីប៉ូលិសជាន់ខ្ពស់ Rajesh Meena បានប្រាប់​ទីភ្នាក់ងារ​ព័ត៍មាន AFP ថា «អ្នកដំណើរ១៩នាក់បានស្លាប់នៅក្នុងឡានក្រុង ហើយម្នាក់បានស្លាប់ដោយសាររង​របួសរលាកនៅតាមផ្លូវទៅដឹក​ទៅ​កាន់​​ទីក្រុង Jodhpur»។

យោងតាមសារព័ត៌មាន Press Trust of India អ្នកបើកបរបានឈប់រថយន្តក្រុងនៅតាមបណ្តោយផ្លូវហាយវេ នៅពេលដែលគាត់បានកត់សម្គាល់ឃើញផ្សែង ប៉ុន្តែអណ្តាតភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយបានឆាបឆេះរថយន្តទាំងមូលក្នុងរយៈពេលតែ​មួយ​ភ្លែត។ អគ្គិភ័យ​បាន​ឆាបឆេះ​ភ្លាមៗ​បន្ទាប់ពី​រថយន្តក្រុង​បាន​ចាកចេញ​ពី​ទីក្រុង Jaisalmer នៅ​ម៉ោង​ប្រហែល​​៣​រសៀល​ម៉ោង​ក្នុង​ស្រុក។

ទូរទស្សន៍ឥណ្ឌា NDTV បានរាយការណ៍ថា ការ​ឆ្លង​ភ្លើង​អាចបណ្តាល​ឲ្យ​មានអគ្គិភ័យនេះ ទោះបីជាវា​មិនត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ។

នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានសម្តែងការរំលែកទុក្ខរបស់គាត់ដោយនិយាយថា គាត់«សោកសៅ​ចំពោះការបាត់បង់ជីវិត» និងអធិស្ឋានសម្រាប់អ្នក​រង​របួស។ លោកបានប្រកាសផ្តល់សំណងចំនួន ២០០ ០០០រូពី (ប្រមាណ ២ ៩២៥ ដុល្លារអាមេរិក) សម្រាប់គ្រួសារអ្នក​ស្លាប់​ និង ៥០ ០០០រូពី សម្រាប់អ្នករងរបួស។

ប្រទេសឥណ្ឌាមានកំណត់ត្រា​គ្រោះថ្នាក់​ចរាចរណ៍ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។ ក្នុង​ឆ្នាំ​២០២៣ ប្រទេសនេះបានរាយការណ៍ពី​គ្រោះថ្នាក់ចរាចរណ៍ជាង ៤៨០ ០០០​ករណី​ ដែលបណ្តាល​ឲ្យ​មនុស្សស្លាប់​ជិត ១៧៣ ០០០​នាក់ និង​របួស ៤៦៣ ០០០​នាក់។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម