ព័ត៌មានអន្ដរជាតិ
ត្រាំ បើកភ្លើងបៃតងឲ្យ CIA ធ្វើសកម្មភាពនៅ វ៉េណេស៊ុយអេឡា
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ថា លោកបានអនុញ្ញាតឲ្យ CIA ធ្វើសកម្មភាពនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយគិតមកត្រឹមពេលនេះ កងកម្លាំងអាមេរិកបានបើកការវាយប្រហារចំនួន៥លើករួចទៅហើយ លើកប៉ាល់សង្ស័យដឹកគ្រឿងញៀនសម្លាប់មនុស្ស២៧នាក់ ក្នុងតំបន់ការ៉ាប៊ីន។

តាមការផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី១៦ខែតុលាឆ្នាំ២០២៥ លោកត្រាំបានបញ្ជាក់ពីរបាយការណ៍ពាក់ព័ន្ធ CIA ហើយថែមទាំងគំរាមថា អាមេរិកនឹងបើកការវាយប្រហារបន្ថែមទៀតនៅក្នុងតំបន់នេះ។
នៅក្នុងការិយាល័យពងក្រពើ អ្នកសារព័ត៌មានម្នាក់បានសួរលោក ត្រាំ ថា៖ «ហេតុអ្វី លោកអនុញ្ញាតឲ្យទីភ្នាក់ងារ CIA ចូលទៅក្នុងប្រទេសវ៉េណេស៊ុយអេឡា?។ ប្រធានាធិបតីអាមេរិកឆ្លើយថា៖ «តាមពិតមានហេតុផលពីរ! ទីមួយគឺពួកគេ [វ៉េណេស៊ុយអេឡា] បានបើកឲ្យអ្នកទោសរបស់ពួកគេចូលទៅក្នុងសហរដ្ឋអាមេរិក។ ទៅពីរគឺគ្រឿងញៀន! យើងមានគ្រឿងញៀនជាច្រើនកំពុងហូរចូលមកពីប្រទេសវ៉េណេស៊ុយអេឡា ហើយគ្រឿងញៀនវ៉េណេស៊ុយអេឡាជាច្រើន បានចូលមកតាមផ្លូវសមុទ្រ ដែលអ្នកបានឃើញហើយ ប៉ុន្តែយើងនឹងទប់ស្កាត់ពួកវាតាមផ្លូវគោកផងដែរ»។

សូមជម្រាបថា ចាប់តាំងពីខែកញ្ញាមក អាមេរិក បានបើកការវាយប្រហារចំនួន៥លើកហើយ នៅតំបន់ការាប៊ីន ដែលនាំឲ្យចំនួនមនុស្សស្លាប់សរុបឡើងដល់២៧នាក់។ ប្រតិបត្តិការទាំងនេះក៏រួមមានទាំងការវាយប្រហារលើកប៉ាល់របស់ក្រុម Tren de Aragua ដែលមានទំនាក់ទំនងនឹងវ៉េណេស៊ុយអេឡាផងដែរ។
រដ្ឋបាលលោក ត្រាំ បាននិយាយការពារយុទ្ធនាការនេះ ដោយប្រាប់ថា ខ្លួនចាត់ទុកសហរដ្ឋអាមេរិកស្ថិតក្នុង«ជម្លោះប្រដាប់អាវុធមិនមែនអន្តរជាតិ» ជាមួយអង្គការភេរវករដែលពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន។
ភាពតានតឹងរវាងអាមេរិកនិងវ៉េណេស៊ុយអេឡា បានឡើងកម្តៅយ៉ាងក្តៅគគុក ជាពិសេសកាលពីដើមខែសីហា ដែលរដ្ឋបាលលោក ត្រាំ ប្រកាសថា នឹងផ្តល់រង្វាន់ទ្វេដងឡើងដល់ ៥០លានដុល្លារ សម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួន ឬការកាត់ទោសប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ដែលត្រូវចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅសហរដ្ឋអាមេរិក។
អាមេរិកចោទលោក ម៉ាឌូរ៉ូ ថាកំពុងប្រើប្រាស់ប្រាក់ចំណេញពីគ្រឿងញៀនដើម្បីរក្សាអំណាចខ្លួន។ លោក ម៉ាឌូរ៉ូ ត្រូវបានចោទប្រកាន់ជាលើកដំបូងនៅក្នុងឆ្នាំ២០២០ ដោយរដ្ឋអាជ្ញាអាមេរិក ដែលថា លោកបានដើរតួនាទីសំខាន់ក្នុងការសមគំនិតរត់ពន្ធកូកាអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ៖ អាមេរិកកម្ទេចទូកគ្រឿងញៀនមួយទៀតចេញពីវ៉េណេស៊ុយអេឡា ស្លាប់មនុស្ស៦នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


