ព័ត៌មានអន្ដរជាតិ
មេប៉ូលិសជ្រើសដោយអតីតប្រធានាធិបតីកូរ៉េ ជាប់ពាក់ព័ន្ធរឿងក្ដីគ្រឿងញៀន
មេប៉ូលិសកូរ៉េម្នាក់បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយនាថ្ងៃព្រហស្បតិ៍ទី១៦ តុលានេះ បន្ទាប់ពីប្រធានាធិបតី Lee Jae Myung បានបញ្ជាដោយផ្ទាល់ ឲ្យគាត់ជាប់ក្នុងក្រុមស៊ើបអង្កេតគ្រឿងញៀនរួមគ្នារបស់អយ្យការ-ប៉ូលិស ខណៈលោកបានថ្កោលទោសក្រុមនេះ ថាជាស្ថាប័នខុសច្បាប់ ដោយសារតែអយ្យការខ្លួនឯងស្ថិតនៅក្រោមការស៊ើបអង្កេតទៅវិញ។

លោក Baek Hae-ryong បានធ្វើសុន្ទរកថាដ៏ចម្រូងចម្រាសនៅថ្ងៃដំបូងរបស់គាត់ លើក្រុមស៊ើបអង្កេតដែលត្រូវបានបង្កើតឡើងនៅការិយាល័យព្រះរាជអាជ្ញាសង្កាត់ Seoul Eastern។
យ៉ាងណាក៏ដោយ សំណុំរឿងនេះមានតាំងពីដើមឆ្នាំ ២០២៣ នៅពេលដែលលោក Baek Hae-ryong ដែលជាប្រធានផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មនៅទីប្រជុំប៉ូលិស Seoul Yeongdeungpo បានធ្វើឲ្យមានការសង្ស័យថា ការិយាល័យរបស់លោកប្រធានាធិបតី Yoon Suk Yeol ព្រះរាជអាជ្ញា និងសេវាស៊ើបការណ៍សម្ងាត់ជាតិប៉ុនប៉ងបិទបាំងការចោទប្រកាន់របស់មន្ត្រីគយក្នុងសំណុំរឿងរត់ពន្ធគ្រឿងញៀននៅប្រទេសម៉ាឡេស៊ី។
មែនទែនទៅ អយ្យការបានបើកក្រុមស៊ើបអង្កេតលើករណីនេះ កាលពីខែមិថុនា ហើយលោក Lee Jae Myung បានបញ្ជាកាលពីថ្ងៃអាទិត្យមុន ឲ្យបញ្ជូនលោក Baek ទៅក្រុមស៊ើបអង្កេតតែម្ដង។
មេប៉ូលិសរូបនេះបានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំសូមអះអាងថា ក្រុមស៊ើបអង្កេតរួមគ្នាគឺជាស្ថាប័នដែលបង្កើតដោយខុសច្បាប់។ ប៉ុន្តែខ្ញុំបានចាប់ផ្តើមធ្វើការនៅក្នុងក្រុមនេះ ក្នុងនាមខ្ញុំជាមន្ត្រីសាធារណៈ ការផ្តន្ទាទោសរបស់ខ្ញុំគឺជារឿងដ៏រង្គោះរង្គើ» ។ គាត់ថាគាត់មកធ្វើការព្រោះតែមានកាតព្វកិច្ចធ្វើតាមបញ្ជាក្នុងនាមជាបុគ្គលិកតែប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ទិន្នន័យ៖ Bang Si-hyuk មានទ្រព្យស្តុកស្តម្ភក្នុងចំណោមស្ថាបនិកក្រុមហ៊ុនដែលចុះបញ្ជី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


