ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ៖ សម្ពាធគួរតែដាក់លើរុស្ស៊ី មិនមែនជំរុញឲ្យអ៊ុយក្រែនបោះបង់ចោលទឹកដីទេ
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា គ្មាននរណាម្នាក់គួរដាក់សម្ពាធប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឲ្យប្រគល់ទឹកដីឲ្យរុស្ស៊ីឡើយ ដោយសង្កត់ធ្ងន់ថា សម្ពាធគួរតែត្រូវបានដាក់ទៅលើទីក្រុងមូស្គូ ដើម្បីបញ្ចប់ការឈ្លានពានរបស់ខ្លួន។

បើតាមការចុះផ្សាយរបស់ Ukrainska Pravda លោក Tusk បានថ្លែងកាលពីថ្ងៃអាទិត្យទី១៩ខែតុលាថា «មិនគួរមាននរណាម្នាក់ក្នុងចំណោមពួកយើងដាក់សម្ពាធលើហ្សេលេនស្គីទេ នៅពេលនិយាយអំពីសម្បទានទឹកដី។ យើងទាំងអស់គ្នាគួរតែដាក់សម្ពាធលើប្រទេសរុស្ស៊ី ដើម្បីបញ្ឈប់ការឈ្លានពានរបស់ខ្លួន។ សម្បទានទឹកដីមិនដែលជាផ្លូវទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងឡើយ»។
ការកត់សម្គាល់របស់លោក Tusk បានកើតឡើងចំពេលមានការជជែកដេញដោលកាន់តែខ្លាំងឡើងលើការជំរុញនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់បទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយជាពិសេសបន្ទាប់ពីរបាយការណ៍ដែលថា លោកត្រាំបានជំរុញលោកហ្សេលេនស្គីឲ្យទទួលយកលក្ខខណ្ឌរបស់រុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម។
ក្នុងអំឡុងពេលកិច្ចប្រជុំដ៏តានតឹងមួយនៅឯសេតវិមានកាលពីថ្ងៃទី១៧ខែតុលា លោកត្រាំ តាមសេចក្តីរាយការណ៍បានព្រមានលោកហ្សេលេនស្គីថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនអាច«បំផ្លាញ»ប្រទេសអ៊ុយក្រែន ប្រសិនបើទីក្រុងកៀវមិនព្រមចរចា។ នេះបើយោងតាមប្រភពរបស់សារព័ត៍មាន Financial Times។
យោងតាមកាសែត The Washington Post វិញ លោកពូទីនបានទាមទារការគ្រប់គ្រងពេញលេញលើតំបន់ Donetsk ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពល ខណៈពេលដែលលោកបានណែនាំថា លោកអាចនឹងបោះបង់ចោលផ្នែកខ្លះនៃតំបន់ Zaporizhzhia និង Kherson ដែលនៅតែស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី។
លោកត្រាំក៏បានបដិសេធក្នុងការផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយ ទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតពីទីក្រុងកៀវក៏ដោយ។ លោកបានអះអាងថា ការកើនឡើងបន្ថែមទៀតនឹងពន្យារពេលជម្លោះ និងប្រឈមនឹងការខាតបង់បន្ថែមទៀតក្នុងអំឡុងពេលរដូវរងាខាងមុខ៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


