Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ លុបចោលជំនួបកំពូលជាមួយ ​ពូទីន ដែល​​​​​​​ច្រាន​ចោល​លក្ខខណ្ឌ​​​​​បទ​ឈប់បាញ់​

បានផុស

នៅ

ក្តីសង្ឃឹមនៃការរកមធ្យោបាយដើម្បីពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន ត្រូវរលាយ បន្ទាប់ពីប្រធានាធិបតីអាមេរិក​ ដូណាល់​ ត្រាំ​ ប្រកាសថា កិច្ចប្រជុំជាមួយមេដឹកនាំរុស្ស៊ី  វ្ល៉ាឌីមៀរ ពូទីន ត្រូវលុបចោលវិញ ព្រោះតែលោកមិនចង់ខ្ជះខ្ជាយពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ត្រាំ និងពូទីន (រូបថត៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធទី២២ខែតុលាឆ្នាំ២០២៥, លោកត្រាំហាក់មិនសប្បាយចិត្ត​ ​ព្រោះថា ​រុស្ស៊ីនៅតែបដិសេធឈប់បាញ់លើអ៊ុយក្រែន។ នេះហើយគឺជាចំណុចធំបំផុត ដែលដល់ថ្នាក់ធ្វើឲ្យមេដឹកនាំអាមេរិកនិយាយថា ប្រជុំធ្វើអ្វីនាំតែខាតពេល ព្រោះលទ្ធផលនៅតែដដែល។

លោកត្រាំ ប្រាប់ទៅអ្នកកាសែតនៅឯការិយាល័យរាងពងក្រពើថា «ខ្ញុំមិនចង់មានកិច្ចប្រជុំដែលធ្វើឲ្យខាតពេលទេ ខ្ញុំមិនចង់ចំណាយពេលខ្ជះខ្ជាយឡើយ ដូច្នេះខ្ញុំនឹងចាំមើលតើតើមានអ្វីកើតឡើង។ មានរឿងជាច្រើនកំពុងកើតឡើងនៅជួរមុខក្នុងសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ី។ យើងនឹងជូនដំណឹង ក្នុងរយៈពេលពីរថ្ងៃទៀត ថាយើងនឹងធ្វើអ្វី»។

លោកពូទីននិងលោក ត្រាំ (រូបថត៖ Reuters)

សូមជម្រាបជាថ្មី តាមគម្រោង ជំនួបត្រាំ-ពូទីន នឹងកើតឡើងក្នុងទីក្រុង​ប៊ុយដាប៉ែស​​ ប្រទេសហុងគ្រី នៅ២សប្តាហ៍ទៀត។ នោះ​នឹង​ក្លាយ​ជា​ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក​ពូទីន​​ទៅកាន់រដ្ឋជាសមាជិក EU ចាប់តាំងពីការលុកលុយពេញទំហឹងលើអ៊ុយក្រែនក្នុងឆ្នាំ​២០២២មក។

កិច្ចប្រជុំកំពូលលើកចុងក្រោយរវាងប្រធានាធិបតីទាំងពីរ គឺធ្វើឡើងក្នុងទីក្រុង Anchorage នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ប៉ុន្តែមិនទទួលបានលទ្ធផលជាដុំកំភួនអ្វីនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហេតុអ្វីជំនួបកំពូល ត្រាំ-ពូទីន ធ្វើឡើងនៅទីក្រុង ប៊ុយដាប៉ែស ប្រទេសហុងគ្រី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម