ព័ត៌មានអន្ដរជាតិ
គ្រឿងអលង្ការដែលចោរលួចពីសារមន្ទីរ Louvre ប្រទេសបារាំង មានតម្លៃដល់ទៅ១០២លានដុល្លារ
គ្រឿងអលង្ការ ដែលត្រូវបានចោរចូលលួចដ៏សាហាវទាំងព្រឹកកាលពីថ្ងៃអាទិត្យពីសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង មានតម្លៃដល់ទៅ ៨៨លានអឺរ៉ូ(១០២លានដុល្លារ)ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២២ខែតុលា។

គ្រឿងអលង្ការដែលត្រូវបានចោរលួចនោះ រួមមានគ្រឿងអលង្ការរាជវង្ស ដែលធ្លាប់ជាកម្មសិទ្ធិរបស់មហាក្សត្រិយានី និងអធិរាជបារាំង ដែលធ្វើឱ្យវាក្លាយជាការលួចដ៏ធំបំផុត និងគួរឱ្យតក់ស្លុតបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង។
ក្រុមទាំងនោះចោរពាក់ម៉ាស់មានគ្នាបួននាក់បានប្រើឡានដឹកជណ្ដើរជនមួយដើម្បីឡើងទៅដល់យ៉រនៃសាលសិល្បៈ Galerie d’Apollon របស់សារមន្ទី Louvre ក្បែរទន្លេ Seine។ ពួកគេពីរនាក់ចូលតាមបង្អួច គំរាមកំហែងសន្តិសុខ និងលួចគ្រឿងអលង្ការចំនួនប្រាំបីក្នុងរយៈពេលតិចជាងប្រាំបីនាទី។ ក្រោយមកពួកគេបានរត់គេចខ្លួនតាមម៉ូតូអគ្គិសនីចេញពីសារមន្ទីរបានសម្រេច។

របស់ដែលលួចបានរួមមាន មកុដ ខ្សែកពេជ្រ និងត្បូងមរកត ដែលអធិរាជណាប៉ូឡេអុង ប្រគល់ឱ្យមហេសីបស់ទ្រង់ Marie-Louise ខ្សែចងមាសពាក់ដោយ អធិរាជ Eugénie និងគ្រឿងអលង្ការរបស់ម្ចាស់ក្សត្រី Marie-Amélie។ ក្នុងនោះមានមកុដមួយ រងការខូចខាតត្រូវបានរកឃើញទម្លាក់ចោលក្បែរសារមន្ទីក្នុងពេលចោររត់គេចខ្លួន។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានហៅការលួចនេះថាជា «ការវាយប្រហារលើបេតិកភណ្ឌរបស់ប្រទេសបារាំង» ខណៈដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានទទួលស្គាល់ថាប្រព័ន្ធសន្តិសុខបានបរាជ័យ ដោយសារនៅកន្លែងខ្លះរបស់សារមន្ទីរមិនមាន CCTV ហើយសំឡេងរោទិ៍មិនបន្លឺឡើយ។

អ្នកជំនាញជឿថា ចោរប្លន់ទាំងនោះគឺជាអ្នកជំនាញ ហើយខ្លាចថាគ្រឿងអលង្ការទាំងនោះ ប្រហែលជាត្រូវបានបំបែកហើយរត់ពន្ធចេញពីប្រទេស។ រដ្ឋអាជ្ញាបារាំងលោក Laure Beccuau បាននិយាយថា ការខាតបង់នេះគឺ «មិនធម្មតា» មិនត្រឹមតែខាតបង់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែខាតបង់បំណែកនៃប្រវត្តិសាស្ត្របារាំងដែលមិនអាចកាត់ថ្លៃបានថែមទៀត៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


