ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកកម្ទេចអគារ Scammer ខណៈមនុស្សជិត ១ ៧០០នាក់ រត់ចូលដីថៃ
យោធាមីយ៉ាន់ម៉ា បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកកម្ទេចអគារជាច្រើននៅក្នុងតំបន់ Myawaddy ដែលជឿថា ជាកន្លែងលាក់បាំងក្រុមឧក្រិដ្ឋជនអនឡាញ (Scammer)។

តាមសេចក្តីរាយការណ៍របស់ Khaosod, ប្រតិបត្តិការនេះធ្វើឡើងកាលពីរាត្រីថ្ងៃសុក្រទី២៤ខែតុលាឆ្នាំ២០២៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ចិន ឈ្មោះថា KK Park។
ជុំវិញយុទ្ធនាការបង្ក្រាបនេះផងដែរ សារព័ត៌មាន Bangkok Post ចុះផ្សាយថា ត្រឹមរយៈពេល២ថ្ងៃ មានមនុស្សជិត១ ៧០០នាក់ មកពី២១ប្រទេសបានសម្រុកចាកចេញពី KK Park ដោយឆ្លងដែនចូលដីថៃក្នុងភូមិសាស្រ្តខេត្ត Tak ខណៈជាង ២ ០០០នាក់ទៀត ត្រូវគេរំពឹឹងថា នឹងរត់ចេញជាបន្តបន្ទាប់។

តាមការបញ្ជាក់ពីមន្ត្រីថៃ ជនបរទេសដែលរត់ចូលដីរបស់ខ្លួនមានសញ្ជាតិដូចជា ចិន ឥណ្ឌា នេប៉ាល់ កេនយ៉ា វៀតណាម ស្រីលង្កា អេត្យូពី បង់ក្លាដែស ហ្វីលីពីន ប៉ាគីស្ថាន និងថៃគ្នាឯង។
ទន្ទឹមនោះ ថៃក៏បានឃាត់ខ្លួនមនុស្សចំនួន១៩៧នាក់ផងដែរ សម្រាប់ការសាកសួរនិងពិនិត្យពិច័យ។

តាមពិតទៅ យោធាមីយ៉ាន់ម៉ា ចាប់ផ្តើមការវាយឆ្មក់នៅ KK Park តាំងពីដើមខែតុលាមកម្ល៉េះ ដោយកាន់កាប់បានអគារជាង២០០អគារ និងឃាត់ខ្លួនមនុស្សជាង ២ ០០០នាក់។
ក្នុងអំឡុងពេលនៃការឆ្មក់ចូល ទាហានបានរឹបអូសឧបករណ៍ រួមទាំងដុំផ្កាយរណប Starlink ចំនួន៣០គ្រឿងផងដែរ។ ឧបករណ៍ទាំងនេះ ត្រូវបានក្រុមឆបោក ប្រើប្រាស់សម្រាប់ប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ពួកគេ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំនួនអ្នករត់គេចពីការបង្ក្រាបមជ្ឈមណ្ឌលឆបោកនៅម៉ាយាន់ម៉ាចូលថៃកើនដល់ជាង១ពាន់នាក់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


