ព័ត៌មានអន្ដរជាតិ
ចំនួនអ្នករត់គេចពីការបង្ក្រាបមជ្ឈមណ្ឌលឆបោកនៅម៉ាយាន់ម៉ាចូលថៃកើនដល់ជាង១ពាន់នាក់
ជនបរទេសដែលរត់គេចខ្លួនចូលទៅក្នុងប្រទេសថៃបានកើនដល់ជាង១០០០នាក់ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាវាយឆ្មក់ចូលមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតដ៏ធំមួយឈ្មោះ «KK Park» ក្នុងទីក្រុង Myawaddy ជិតទីក្រុង Mae Sot ជាប់ខេត្ត Tak ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៤ខែតុលា។

ការបង្រ្គាបរបស់មីយ៉ាន់ម៉ា បានបណ្តាលឱ្យមានមនុស្សរត់ឆ្លងកាត់ព្រំដែនចូលថៃយ៉ាងច្រើន។ ក្រុមធំជាងគេគឺជនជាតិឥណ្ឌា (៣៩៩ នាក់) និងជនជាតិចិន (១៤៧ នាក់) រួមជាមួយអ្នកផ្សេងទៀតមកពីប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ប៉ាគីស្ថាន អេត្យូពី នេប៉ាល់ និងពលរដ្ឋថៃចំនួន ៣១ នាក់។
ដើម្បីគ្រប់គ្រងស្ថានការណ៍ អាជ្ញាធរថៃបានបង្កើតប៉ុស្ត៍ត្រួតពិនិត្យ និងតំបន់ត្រួតពិនិត្យតាមដងទន្លេ Moei ព្រំដែនមីយ៉ាន់ម៉ា។ មន្ត្រីថៃកំពុងពិនិត្យមើលអត្តសញ្ញាណ និងប្រវត្តិឧក្រិដ្ឋកម្មរបស់អ្នកទាំងនោះ។ មនុស្សមួយចំនួនត្រូវបានរកឃើញថាមានកំណត់ត្រាឧក្រិដ្ឋកម្ម ខណៈដែលមនុស្សជាច្រើនមិនមានលិខិតឆ្លងដែននោះទេ។ អ្នកទាំងនេះកំពុងទទួលបានអាហារ ទឹក និងជំនួយផ្នែកវេជ្ជសាស្រ្ត ដោយប៉ូលិសបានញែកជនរងគ្រោះនៃការឆបោក ចេញពីអ្នកដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម។

បើតាមយោធាមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនបានបិទ KK Park ចាប់ខ្លួនមនុស្សជាង ២,០០០នាក់ និងរឹបអូសឧបករណ៍អ៊ីនធឺណិត Starlink ដែលប្រើសម្រាប់ប្រតិបត្តិការឆបោក។
គួរបញ្ជាក់ថា KK Park ត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលបោកប្រាស់ជនបរទេសតាមរយៈការផ្តល់ជូនការងារក្លែងក្លាយ ហើយបន្ទាប់មកបង្ខំពួកគេឱ្យធ្វើការឆបោកតាមអ៊ីនធឺណិតបន្តបន្ទាប់ទៅលើអ្នកផ្សេងទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


