ព័ត៌មានអន្ដរជាតិ
ប្រយ័ត្នចំពោះក្មេង! កុមាររាប់ម៉ឺននាក់កំពុងរងសម្ពាធផ្លូវចិត្តអំឡុងជំងឺរាតត្បាត
ចំនួនកុមារនិងក្មេងជំទង់នៅអង់គ្លេសជិត ៤០០,០០០ នាក់កំពុងរងសម្ពាធផ្លូវចិត្តស្ថិតក្នុងវិបត្តិនៃជំងឺរាតត្បាត។

ទិន្នន័យដែលប្រមូលបានដោយមហាវិទ្យាល័យភូមិន្ទចិត្តសាស្ត្រ (Royal College of Psychiatrists) បង្ហាញថា មនុស្សវ័យក្រោម ១៨ ឆ្នាំចំនួន ៣៧២,៤៣៨ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យវិកលចរិតក្នុងឆ្នាំកន្លងទៅ បានកើនឡើងបន្ថែម ៨០,២២៦ នាក់ឬស្មើ ២៨ ភាគរយ ធៀបនឹងឆ្នាំមុន។ ករណីនេះមហាវិទ្យាល័យបានឱ្យដឹងថា វាជាលទ្ធផលនៃការរំខានបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។

លោកវេជ្ជបណ្ឌិត Bernadka Dubicka ប្រធានសាស្រ្តាចារ្យកុមារនិងមនុស្សវ័យជំទង់នៃមហាវិទ្យាល័យចិត្តសាស្រ្តនិយាយថា “កុមារនិងយុវជនកំពុងរងនូវវិបត្តិសុខភាពផ្លូវចិត្តដែលបណ្តាលមកពីជំងឺរាតត្បាត និងប្រឈមហានិភ័យនៃជំងឺផ្លូវចិត្តពេញមួយជីវិតពួកគេ”។
ចំណែកនាយកប្រតិបត្តិអង្គការកុមារ Barnardo លោក Javed Khan មានប្រសាសន៍ថា ជំងឺរាតត្បាតបណ្ដាលឱ្យអារម្មណ៍កុមារនិងយុវវ័យរងផលប៉ះពាល់អវិជ្ជមានក្នុងរយៈពេលវែង ប្រសិនបើពួកគេមិនការគាំទ្រខាងសុខភាពផ្លូវចិត្តត្រឹមត្រូវនោះទេ។

រីឯការស្ទង់មតិមួយទៀតដែលចេញផ្សាយដោយសហព័ន្ធអប់រំជាតិ National Education Union-NEU បង្ហាញថា គ្រូ ៤ នាក់ក្នុងចំណោមគ្រូ ៥ នាក់បានសង្កេតឃើញសិស្សរបស់ខ្លួនជួបបញ្ហាសុខភាពផ្លូវចិត្តផងដែរ។
ការស្ទង់មតិនេះធ្វើឡើងចំពោះសមាជិកជិត ១០,៧០០ នាក់នៃ NEU និងបានរកឃើញថា សិស្ស ៧៨% មានបញ្ហាសុខភាពផ្លូវចិត្តកើនឡើងលើសពីឆ្នាំមុន ហើយគ្រូជាច្រើនស្ថិតនៅក្នុងការស្ទង់មតិនិយាយថា សម្ពាធផ្លូវចិត្ត កើតឡើងដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ តើអាចប្រើថ្នាំបំបាត់ការឈឺចាប់មុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩បានទេ?
ចុចអាន៖ អ្នកវិទ្យាសាស្ត្រ៖ បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដអាចប្រើបង្កើតថ្នាំបង្ការជំងឺមហារីកនិងអេដស៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


