ព័ត៌មានអន្ដរជាតិ
ទោះទៅដល់កូរ៉េខាងត្បូង ត្រាំនៅតែសរសើរលោក អាន់វ៉ា ដែលជួយដោះស្រាយជម្លោះកម្ពុជា-ថៃ
ដ្បិតតែទៅដល់ប្រទេសកូរ៉េខាងត្បូងហើយក្តី ប៉ុន្តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែរំលឹកឈ្មោះលោក អាន់វ៉ា អ៊ីប្រាហ៊ីម និងលើកសរសើរនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ ថាជាបុគ្គលដើរតួសំខាន់ក្នុងការនាំឲ្យមានកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការផ្សាយរបស់ Bernama។

ថ្លែងក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុង Gyeongju កាលពីថ្ងៃពុធទី២៩ខែតុលាឆ្នាំ២០២៥ លោកត្រាំលើកឡើងថា៖ «ដោយមានជំនួយពីម៉ាឡេស៊ី កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាដោយជោគជ័យរវាងកម្ពុជានិងថៃ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃអាទិត្យ ហើយក្រោយមកប្រហែលពីរថ្ងៃ យើងបានបញ្ចប់រឿងនេះ ដោយមានជំនួយពីម៉ាឡេស៊ី។ ម៉ាឡេស៊ីគឺជាអ្នកសម្របសម្រួល យើងបានជ្រើសរើសទីតាំងដ៏ស្រស់ស្អាតនៅម៉ាឡេស៊ី»។
លោកត្រាំបន្តថា៖ «ម៉ាឡេស៊ីពិតជាអស្ចារ្យណាស់! ពួកគេបានជួយអនុវត្តការចុះហត្ថលេខា ហើយលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ពិតជាមនុស្សដ៏អស្ចារ្យបំផុត។ ខ្ញុំទើបតែឃ្លាតឆ្ងាយពីគាត់បានពីរថ្ងៃ យើងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ មេដឹកនាំថៃនិងកម្ពុជាបានមកដល់ អ្នកទាំងពីរប្រៀបដូចជាមិត្តល្អនឹងគ្នា។ ពិតជារឿងដ៏ស្រស់ស្អាតដែលបានឃើញបែបនេះ ព្រោះយើងបានសង្គ្រោះជីវិតមនុស្សរាប់លាននាក់»។

សូមជម្រាបជាថ្មី ក្រោមអធិបតីលោកត្រាំនិងលោក អាន់វ៉ា, កម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងអំឡុងកិច្ចប្រជុំអាស៊ានលើកទី៤៧នៅទីក្រុង គូឡាឡាំពួ។
កិច្ចព្រមព្រៀងនេះ ធ្វើឲ្យប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព រំភើបចិត្តនិងអបអរទូទាំងប្រទេស ហើយសង្ឃឹមយ៉ាងមុតមាំថា ភាគីថៃនឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់ ក្នុងពេលឆាប់បំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ដូណាល់ ត្រាំ ទម្លាយវិធីសាស្រ្តដែលលោកចរចាបញ្ចប់សង្គ្រាមកម្ពុជានិងថៃ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


