ព័ត៌មានអន្ដរជាតិ
លោក ដូណាល់ ត្រាំ ទម្លាយវិធីសាស្រ្តដែលលោកចរចាបញ្ចប់សង្គ្រាមកម្ពុជានិងថៃ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៩ខែតុលានេះ ក្នុងពិធីថ្លែងបាឋកថាអាហារថ្ងៃត្រង់ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប្រទេសកូរ៉េខាងត្បូងបានថ្លែងថា លោកបានប្រើប្រាស់វិធីសាស្ត្រយករបាំងពន្ធគយដើម្បីគាបសង្កត់ភាគីជម្លោះថៃនិងកម្ពុជាឲ្យបញ្ចប់សង្គ្រាមបង្ហូរឈាមនៅតាមបណ្តោយព្រំដែន ដើម្បីទទួលបានការអនុគ្រោះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយប្រាប់ក្រុមនាយកប្រតិបត្តិ (CEO) ដែលតំណាងឲ្យក្រុមហ៊ុនលំដាប់ពីភពលោក អំពីវិធីសាស្ត្រដែលលោកចរចាបញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃដែលនាំទៅដល់ការបញ្ចប់ជម្លោះដែលមានរយៈពេលជាង៥០០ឆ្នាំ និងបញ្ចប់ការសម្លាប់ជីវិតមនុស្ស។
លោក ដូណាល់ ត្រាំ បានលើកឡើងថា ការចរចានាំទៅដល់បទឈប់បាញ់នោះប្រើពេលចំនួន២ថ្ងៃ ដោយលោកត្រូវហៅទូរស័ព្ទចុះឡើងៗរវាងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃ ហើយក៏មានការសម្របសម្រួលដ៏ប៉ិនប្រសព្វក្នុងការសម្របសម្រួលរបស់ភាគីម៉ាឡេស៊ី។ លោក ត្រាំ បានចាត់ទុកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាតួអង្គដ៏សំខាន់ក្នុងការចរចាក្នុងជម្លោះដ៏ក្តៅគគុកនេះ។
តាមអ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ បានរៀបរាប់ លោកក៏បានប្រើប្រាស់សាស្រ្តដាក់ការគាបសង្កត់ដោយសាររបាំងពន្ធគយដែលកំពុងស្ថិតក្ន្ងុងដំណាក់កាលចរចានាពេលនោះ ដោយគម្រាមថា ពួកគេត្រូវតែបញ្ចប់ការប្រយុទ្ធគ្នា បើចង់បានការបញ្ចប់អត្រាពន្ធគយលើទំនិញនាំចូលទីផ្សាររបស់សហរដ្ឋអាមេរិក។
ក្នុងការថ្លែងជិត៥០នាទីទៅកាន់អ្នកជំនាញរាប់រយអ្នក ដែលជាអ្នកធុរកិច្ចលំដាប់ពិភពលោក ប្រធានាធិបតី ដូណាល់ ត្រាំ បានហៅនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងប្រទេសថៃជាមនុស្សល្អ ដែលពួកគេទាំងពីរដូចជាមិត្តល្អ ហើយចូលមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។
ក្នុងអំឡុងពេលចរចាលោក បានសួរអំពីដំណើរដើមទងនៃជម្លោះ ដែលត្រូវបានរាយការណ៍ថា មានរយៈពេល៥០០ឆ្នាំកន្លងមកហើយ ដែលលោកអត្ថាធិប្បាយថា «មានរយៈពេលយូរពេកហើយ»។ ក្នុងការចុះហត្ថលេខាកាលពីថ្ងៃអាទិត្យកន្លងទៅ លោកត្រាំ ចាត់ទុកថា ជាព្រឹត្តិការណ៍ចុះកិច្ចព្រមព្រៀងដ៏អស្ចារ្យ«Great Deal»៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


