ព័ត៌មានអន្ដរជាតិ
ស្លាប់៧នាក់ និងបាត់ខ្លួនរាប់រយ ក្រោយទូកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា លិចក្នុងសមុទ្រថៃ-ម៉ាឡេស៊ី
តាមសារព័ត៌មាន Aljazeera កាលពីថ្ងៃអាទិត្យទី៩ វិច្ឆិកា ទូកមួយគ្រឿងដឹកជនជាតិរ៉ូហ៊ីងយ៉ាដែលរត់គេចខ្លួនពីប្រទេសមីយ៉ាន់ម៉ា បានក្រឡាប់នៅជិតព្រំដែនសមុទ្រថៃ-ម៉ាឡេស៊ី ដោយសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ រួមទាំងស្ត្រី៥នាក់ និងក្មេងស្រីម្នាក់ ព្រមទាំងរាប់រយនាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

យោងតាមលោក Romli Mustafa ប្រធានទីភ្នាក់ងារអនុវត្តច្បាប់សមុទ្រម៉ាឡេស៊ី (MMEA) បានបញ្ចាក់ថា នៅក្នុងតំបន់ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន៧នាក់រួចហើយ។ ស្របពេលដែល ទូកនេះបានលិចនៅកោះ Ko Tarutao ក្នុងប្រទេសថៃ ភាគខាងជើងនៃកោះ Langkawi នៃប្រទេសម៉ាឡេស៊ី។ ចំណែកឯ ទូកពីរគ្រឿងផ្សេងទៀតដែលដឹកមនុស្សក្នុងបរិមាណស្រដៀងគ្នានេះ ក៏ត្រូវបានរាយការណ៍ថាបាត់ខ្លួនផងដែរ។
យោងតាមអ្នកនៅរស់រានមានជីវិត ពួកគេបានចេញដំណើរពីប្រទេសមីយ៉ាន់ម៉ានៅលើកប៉ាល់ធំមួយ ដែលដឹកមនុស្សប្រហែល ៣០០នាក់ ហើយបានអណ្តែតនៅលើសមុទ្រអស់រយៈពេលជិតមួយខែ។ ជនរងគ្រោះមួយចំនួនបាននិយាយថាកប៉ាល់មេបានលិច អ្នកខ្លះទៀតនិយាយថា ក្រុមនេះត្រូវបានបែងចែកជាទូកតូចៗចំនួនបី ហើយមួយក្នុងចំណោមពួកគេបានជួបគ្រោះថ្នាក់។
លោក Adzli Abu Shah អធិការប៉ូលិសរដ្ឋ Kedah បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការងារជួយសង្គ្រោះកំពុងបន្តដោយមានការគាំទ្រពីកម្លាំងអនុវត្តច្បាប់សមុទ្រម៉ាឡេស៊ី។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើកប៉ាល់លិចពិតជាដឹកមនុស្ស ៣០០ នាក់មែន ចំនួនមនុស្សដែលត្រូវបានរកឃើញរហូតមកដល់ពេលនេះ គឺគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ។
អស់ពេលជាយូរយារណាស់មកហើយ ប្រទេសម៉ាឡេស៊ីគឺជាជម្រករបស់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនរាប់លាននាក់មកពីតំបន់ផ្សេងទៀតនៃទ្វីបអាស៊ី ដែលភាគច្រើននៃពួកគេគ្មានឯកសារ ធ្វើការក្នុងឧស្សាហកម្មរួមទាំងសំណង់ និងកសិកម្ម។ ទោះជាយ៉ាងណាក៏ដោយ ការឆ្លងកាត់សមុទ្រតែងតែមានហានិភ័យដ៏ធំធេង ដែលនាំឲ្យមានសោកនាដកម្មជាច្រើន រួមទាំងការស្លាប់របស់មនុស្សជាង ២០ នាក់នៅក្នុងខែធ្នូ កាលពីឆ្នាំ ២០២១ នៅពេលដែលកប៉ាល់ចំណាកស្រុកមួយបានលិចនៅក្នុងដែនទឹកម៉ាឡេស៊ី៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
រលកយក្សស៊ូណាមិ វាយប្រហារខេត្តមួយនៅ ជប៉ុន ក្រោយរញ្ជួយដីដ៏ខ្លាំងក្លា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


