Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិរ៉ូហ៊ីងយ៉ាសួរUN​ថា«យុត្តិធម៌នៅឯណា» ខណៈពួកគេរងទុក្ខពីអំពើហិង្សានៅមីយ៉ាន់ម៉ា និងការកាត់បន្ថយជំនួយ

បានផុស

នៅ

នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកម្រិតខ្ពស់នៅទីក្រុងញូវយ៉ក សកម្មជនរ៉ូហ៊ីងយ៉ាបានជំរុញមេដឹកនាំពិភពលោកកុំឱ្យបោះបង់ចោលជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលត្រូវបានធ្វើទុក្ខបុកម្នេញរបស់មីយ៉ាន់ម៉ា ខណៈដែលអំពើហិង្សា និងវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០១ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Reuters)

សកម្មជនរ៉ូហ៊ីងយ៉ាពីររូប បាននិយាយថា ប្រជាជនរ៉ូហ៊ីងយ៉ានៅតែត្រូវបានសម្លាប់ កាត់ផ្តាច់ជំនួយ និងបដិសេធរកយុត្តិធម៌ឲ្យ ខណៈដែលប្រាំបីឆ្នាំហើយ បន្ទាប់ពីការប្រល័យពូជសាសន៍បានចាប់ផ្តើម។ ពួកគេបានស្នើឱ្យមេដឹកនាំពិភពលោកចាត់វិធានការកាន់តែខ្លាំង រួមទាំងការដាក់ទណ្ឌកម្ម និងការហាមឃាត់អាវុធ ដើម្បីជួយការពារសហគមន៍។

ជាមួយគ្នានេះមន្ត្រីអង្គការសហប្រជាជាតិបានព្រមានថាការកាត់បន្ថយជំនួយយ៉ាងច្រើន បានធ្វើឱ្យស្ថានភាពជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់កាន់តែអាក្រក់នៅក្នុងប្រទេសបង់ក្លាដែស។ ប្រធានទីប្រឹក្សាបង់ក្លាដែស លោក Muhammad Yunus បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកមិនអាចទ្រទ្រង់បន្ទុកនេះបានទៀតទេ ដោយជំរុញឱ្យមានការធ្វើមាតុភូមិនិវត្តន៍ជាដំណោះស្រាយដោយសន្តិវិធី។

ជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស (រូបភាព៖ Reuters)

គួរបញ្ជាក់ថាសហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយចំនួន ៦០ លានដុល្លារ និងជំនួយរបស់ចក្រភពអង់គ្លេសចំនួន ៣៦លានដុល្លារ មន្ត្រីអាមេរិកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្នុងតំបន់ត្រូវតែស្វែងរកដំណោះស្រាយយូរអង្វែង។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសហ្គាំប៊ីបានបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិនឹងបើកសវនាការលើការចោទប្រកាន់ពីបទប្រល័យពូជសាសន៍លើប្រទេសមីយ៉ាន់ម៉ានៅក្នុងខែមករា ឆ្នាំ ២០២៦ ដែលអាចបើកផ្លូវទៅកាន់យុត្តិធម៌ដែលជនជាតិរ៉ូហ៊ីងយ៉ារង់ចាំជាយូរមកហើយ៕

(រូបភាព៖ Reuters)

អត្ថបទ​៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម