Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុង Fung-wong នៅ​ហ្វីលីពីន សម្លាប់មនុស្ស៨នាក់ និង​១,៤លាននាក់ផ្លាស់ទីលំនៅ

បានផុស

នៅ

ព្យុះទីហ្វុង Fung-wong បានបោកបក់ចេញពីភាគពាយ័ព្យនៃប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទ បន្ទាប់ពីបានបង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលសម្លាប់មនុស្សយ៉ាងហោចណាស់៨​នាក់ និងបង្ខំ​ឲ្យ​ប្រជាជនជាង១,៤​លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង​របស់ពួកគេ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទីភ្នាក់ងារ​ព័ត៍មាន AP ព្យុះដែលបានផ្តាច់ថាមពល​អគ្គិសនី​នៅ​ខេត្តជាច្រើន​របស់​ហ្វីលីពីន កំពុងធ្វើដំណើរទៅភាគពាយ័ព្យឆ្ពោះទៅកោះតៃវ៉ាន់ បន្ទាប់ពីបានបោកបក់នៅក្នុងខេត្ត Aurora កាលពីល្ងាចថ្ងៃអាទិត្យ ជាព្យុះទីហ្វុងដែលមានកម្លាំងបក់ដល់ទៅ​១៨៥​គីឡូម៉ែត្រក្នុងមួយម៉ោង និង​ល្បឿន​ខ្យល់​កន្ត្រាក់​រហូតដល់​២៣០​គីឡូម៉ែត្រក្នុងមួយម៉ោង។

អាជ្ញាធរបាននិយាយថា ព្យុះទីហ្វុងបានចុះខ្សោយ ខណៈដែលវាឆ្លងកាត់​តំបន់​ភ្នំភាគខាងជើង និងវាលទំនាបរបស់ប្រទេស ប៉ុន្តែនៅតែបង្កការខូចខាតយ៉ាង​ធ្ងន់ធ្ងរ។ យ៉ាងហោចណាស់ភូមិចំនួន​១៣២​នៅភាគខាងជើងកោះ Luzon ត្រូវបានជន់លិច ហើយផ្ទះប្រហែល១០០០​ខ្នងត្រូវបានខូចខាត។

ក្នុង​ចំណោម​ជនរងគ្រោះ​មាន​កុមារ​​៣​​នាក់​ដែល​ស្លាប់​ក្នុង​ការ​បាក់​ដី​នៅ​តំបន់ Nueva Vizcaya និង​មនុស្ស​ចាស់​ម្នាក់​ដែល​ស្លាប់​ក្នុង​បំណាក់​​ដី​នៅ​​តំបន់ Mountain Province។ អ្នក​ភូមិ​​២​​នាក់​ក៏​ត្រូវ​បាន​សម្លាប់ និង​២​​នាក់​ទៀត​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​បំណាក់​​ដី​ដាច់​ដោយ​ឡែក​​គ្នា​​​នៅ​ក្នុង​ខេត្ត Kalinga។

យោងតាមការិយាល័យការពារជនស៊ីវិល មនុស្សជាង៣១៨ ០០០​​នាក់នៅតែស្ថិតក្នុងមជ្ឈមណ្ឌលជម្លៀស គិតត្រឹមថ្ងៃចន្ទ​ទី​១០​វិច្ឆិកា។

ប្រធានាធិបតី Ferdinand Marcos Jr. បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន​កាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍មុន មុនពេលព្យុះនេះ​ទៅ​ដល់ បន្ទាប់ពីការបំផ្លិចបំផ្លាញពីព្យុះទីហ្វុង​មួយ​ទៀត​ហៅថា Kalmaegi ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២២៤​នាក់។

ជើងហោះហើរ សាលារៀន និងការិយាល័យរដ្ឋាភិបាលត្រូវបានផ្អាកនៅទូទាំងតំបន់ដែលរងផលប៉ះពាល់ ខណៈដែលកំពង់ផែត្រូវបានបិទ ដែលធ្វើ​ឲ្យ​អ្នកដំណើរជាង៦៦០០​នាក់ជាប់គាំង។

ក្រុមមន្ត្រីបានព្រមានថា ទោះបីជា​ព្យុះ Fung-wong ផ្លាស់ទីទៅឆ្ងាយក៏ដោយ ភ្លៀងធ្លាក់ខ្លាំងនៅតែអាចបង្កឲ្យមានទឹកជំនន់ និងការបាក់ដីបន្ថែមទៀតនៅភាគខាងជើង​កោះ Luzon រួមទាំងនៅរដ្ឋធានីម៉ានីលផងដែរ៕

(រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម