ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ហាមឃាត់ជនជាតិជប៉ុន៣០នាក់ ជាការឆ្លើយតបនឹងទណ្ឌកម្មរបស់ជប៉ុនដាក់មកលើខ្លួន
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រុស្ស៊ីបានប្រកាសនៅថ្ងៃអង្គារ ថ្ងៃទី១១ ខែវិច្ឆិកានេះថា ខ្លួនបានហាមឃាត់ពលរដ្ឋជប៉ុនចំនួន ៣០នាក់ មិនឲ្យចូលប្រទេសខ្លួន រួមទាំងមន្ត្រីក្រសួងការបរទេសម្នាក់ផងដែរ ដើម្បីសងសឹកចំពោះទណ្ឌកម្មរបស់ជប៉ុនដែលទាក់ទងនឹងសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការហាមឃាត់នេះ ផ្តោតលើអ្នកកាសែត អ្នកសិក្សា និងមន្ត្រីរដ្ឋាភិបាល ហើយនឹងនៅតែមានសុពលភាពជារៀងរហូត។ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីហាមឃាត់ក៏មានលោក Toshihiro Kitamura មន្ត្រីសារព័ត៌មានមកពីក្រសួងការបរទេសជប៉ុនផងដែរ។
គួរបញ្ជាក់ថាទីក្រុងតូក្យូបានដាក់ទណ្ឌកម្មថ្មីនៅក្នុងខែកញ្ញាប្រឆាំងនឹងក្រុមហ៊ុន បុគ្គល និងអង្គភាពរបស់រុស្ស៊ី ខណៈពេលដែលជប៉ុនក៏បានបន្ថយតម្លៃប្រេងឆៅរបស់រុស្ស៊ីស្របតាមសម្ព័ន្ធមិត្តលោកខាងលិចដែរ។ ដោយសារតែទង្វើនេះ ទីក្រុងមូស្គូបាននិយាយថា ការសម្រេចចិត្តរបស់ជប៉ុនឆ្លុះបញ្ចាំងពីជំហរ «អរិភាព» របស់ជប៉ុន ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តធ្លាក់ចុះដោយសារជម្លោះនៅអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


