ចាប់​ផ្តើម​ឆ្នាំ​២០២១​ដ៏​រឹង​មាំ​ សេដ្ឋកិច្ច​ចិន​កំពុង​ស្ទុះ​ងើប​ឡើង​យ៉ាង​ខ្លាំង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ចាប់​ផ្តើម​ឆ្នាំ​២០២១​ដ៏​រឹង​មាំ​ សេដ្ឋកិច្ច​ចិន​កំពុង​ស្ទុះ​ងើប​ឡើង​យ៉ាង​ខ្លាំង​

បានផុស

នៅ

សេដ្ឋកិច្ច​ចិន​បាន​កើន​ឡើង​១៨.៣​%​​គ្រាន់​តែត្រី​មាស​ទី​១​​ដើម​ឆ្នាំ​២០២១​នេះ ខណៈ​តម្រូវ​ការ​ក្នុង​ស្រុក និង​បរទេស​ជា​កត្តា​ដ៏​ខ្លាំង​ក្លា​​ដែល​ជំរុញ​ឲ្យ​ស្ទុះ​​ចេញ​ពី​ភាព​ដុន​ដាប​កាល​ពី​ឆ្នាំ​២០២០​ដោយ​សារវិបត្តិ​កូវីដ-១៩​​ដែល​បានធ្វើ​ឲ្យ​ឈរ​ដ៏​រឹង​មាំ​ជា​ប្រទេស​សេដ្ឋកិច្ច​ខ្លាំងលេខ​២​ក្នុង​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​​ពី​ការិយាល័យ​ស្ថិតិ​ជាតិ (NBS) បាន​បង្ហាញ​កាល​ពី​ថ្ងៃ​សុក្រ​ថា ផលិត​ផល​ក្នុង​ស្រុក​សរុប​បាន​ឈាន​ដល់​៣.៨២​ទ្រីលាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ត្រី​មាស​ទី​១ ​គឺ​កើន​​ឡើង​០.៦​%​ ធៀប​នឹង​ត្រី​មាស​ទី​៤​កាល​ពី​ឆ្នាំ​មុន។

ការ​ចាប់​ផ្តើម​ដ៏​ខ្លាំង​​ចំពោះ​​​ផែន​ការ​៥​ឆ្នាំ​លើក​ទី​១៤ (២០២១-២០២៥)​បាន​កើន​ឡើង​ទ្វេ​ដង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​ដែល​បាន​ធ្វើ​ឲ្យ​កំណើន​ត្រី​មាស​ទី១​ជា​មធ្យម​នៃ​ឆ្នាំ​២០២០ និង​២០២១​​កើន​ឡើង​៥%​ពី​កម្រិត​ឆ្នាំ​២០១៩។​

សេដ្ឋកិច្ច​​ចិន​បាន​ធ្លាក់​ចុះ​៦.៨​%នៅ​ត្រី​មាស​ទី​១​ឆ្នាំ​២០២០​ដោយ​សារ​កូវីដ-១៩។ ដោយ​សារ​​ដំណោះ​ស្រាយ និង​ការ​គ្រប់​គ្រង​វីរុស​ប្រកប​ដោយ​ប្រសិទ្ធភាព ក្បាល​ម៉ាស៊ីន​កំណើន​សេដ្ឋកិច្ច​សកល​​​បាន​វិល​ត្រឡប់​មក​រក​ភាព​ល្អ​ប្រសើរ​រាងអក្សរ V ដោយ​​ទទួល​បាន​៣​ត្រី​មាស​ជាប់​គ្នា​នៃ​ការ​ស្ទុះ​ងើប​​ឡើង​វិញ​កាល​ពី​ឆ្នាំ​មុន (៣.២​%​ក្នុង​ត្រី​មាស​២, ៤.៩%​ក្នុង​ត្រី​មាស​ទី​៣ និង​៦.៥​%​ក្នុង​ត្រី​មាស​ទី​៤)។

អ្នក​នាំ​ពាក្យ NBS លោក Liu Aihua បាន​និយាយ​ក្នុង​សន្និសីទ​កាសែតដោយ​​ផ្អែក​​លើ​សន្ទុះ​នៃ​អភិវឌ្ឍ​​​​ក្នុង​ស្រុក​កំពុងរីក​ចម្រើន​​ ការ​ផ្គត់​ផ្គង់​ប្រកប​ដោយគុណភាព និង​ទី​ផ្សារ​ដ៏​រឹង​មាំ​​ជា​កត្តា​​សំខាន់​​ជួយ​ឲ្យ​ការ​ងើប​ឡើង​វិញ​ប្រកប​ដោយ​ចីរភាពថា ៖«កំណើន​សេដ្ឋកិច្ច​​​មួយ​ឆ្នាំ​ពេញ​ទំនង​ជា​រក្សា​ស្ថេរភាព និង​ទម្រង់​ទៅ​រកកាន់​តែ​ល្អ​ប្រសើរ​ឡើង»។

ទិន្នន័យ​កាល​ពី​ថ្ងៃ​សុក្រ​ជា​សញ្ញា​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ នៅ​ក្នុងត្រី​មាស​ទី​១ ទិន្នផល​​ឧស្សាហកម្ម​បន្ថែម ការ​លក់​រាយ និង​ការវីនិយោគទ្រព្យ​សម្បត្តិ​ថេរ​របស់​ចិន​បាន​កើន​២៤.៥%, ៣៣.៩% និង​២៥.៦%។

ដោយ​សារ​តម្រូវ​ការ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​កំពុង​កើន​ឡើង ការ​នាំ​ចេញ និង​នាំ​ចូល​ទំនិញ​សរុប​បាន​កើន​ឡើង​២៩.២​%​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដល់​១.៣០​ទ្រី​លាន​ដុល្លារ​អាមេរិក។

លោក Hoffman Cheong ដៃ​គូ​គ្រប់​គ្រង​ក្រុម​ហ៊ុន EY China North បាន​និយាយ​ថា ៖«​ដោយ​សារ​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែល​រដ្ឋាភិបាល​គ្រប់​គ្រង​​លើ​​កូវីដ-១៩ និង​ជំរុញ​សេដ្ឋកិច្ច យើង​បានសង្កេត​ឃើញ​ពី​​សន្ទុះ​ដ៏​រឹង​មាំ​នៅ​ក្នុង​​សូចនាករ​សេដ្ឋកិច្ច​​​មក​ពីការ​ផលិត និង​ការ​ប្រើ​ប្រាស់»។

ទោះ​បី​ជា​សេដ្ឋកិច្ច​ស្ទុះ​ងើប​ឡើង​វិញ ក៏​ការិយាល័យ​ស្ថិតិ​ជាតិបាន​ព្រមាន​​ពី​ភាព​មិន​ប្រាកដ​ប្រជា និង​អស្ថេរភាព​ខ្ពស់​ពី​កូវីដ-១៩​ដែល​នៅ​តែ​បន្ត​រាត​ត្បាត​ជា​សកល ហើយ​ឃឿន​សេដ្ឋកិច្ច​សម្រាប់​ការ​ងើប​ឡើង​វិញ​​ក្នុង​ស្រុក​នៅ​មិន​ទាន់​រឹង​មាំ​ខ្លាំង​នៅ​ឡើយ​ទេ។

NBS បាន​​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«បញ្ហា​ជា​ប្រព័ន្ធ​ដែល​មាន​យូរ​មក​ហើយ​នៅ​តែ​​​អាក្រក់​​ជា​មួយ​នឹង​ស្ថានភាព​ថ្មី​ និង​បញ្ហា​​កំពុង​កើត​ឡើង​ពី​ការ​អភិវឌ្ឍ»។


លោក Cheong និយាយ​ថា នៅ​ពេល​សន្ទុះ​សេដ្ឋកិច្ច​​របស់​ចិន​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត ក៏​នៅ​តែ​មាន​បញ្ហា​មិន​ប្រាកដ​ប្រជា​ដូច​ជា​​ការរីក​រាល​ដាល​កូវីដ-១៩ តម្រូវ​ការ​ខាង​ក្រៅ​ដែល​នៅ​តែ​ផុយ​ស្រួយ និង​ទំនាក់​ទំនង​ភូមិ​សាស្ត្រ​ដែល​នឹង​ប្រែ​ប្រួល​លឿន។

ឆ្នាំ​នេះ ប្រទេស​ចិន​មាន​គោល​បំណង​ពង្រីកសេដ្ឋកិច្ច​របស់​ខ្លួន​​ឲ្យ​បាន​ជាង​៦% បង្កើត​ការងារ​​ថ្មី​ឲ្យ​បាន​ជាង​១១​លាន និង​ពង្រីក​ការ​វិនិយោគតាម​តម្រូវ​ការ​ក្នុង​ស្រុក និងប្រកប​ដោយ​ប្រសិទ្ធភាព​​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា សេដ្ឋកិច្ច​នឹង​វិល​ត្រឡប់​ទៅ​ភាព​រស់​រវើក​ដូចមុន​ពេល​កូវីដ-១៩​ផ្ទុះ​ឡើង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ xinhuanet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

ឆេះ​ស្នាក់​ការ​បក្ស​ភ្នំ​សំពៅ អស់​សម្ភារៈ​ជាច្រើន​នៅ​មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានជាតិ៣៨ នាទី មុន

​រដ្ឋបាល​រាជធានីភ្នំពេញ​បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន៦១៣នាក់​ដែល​ជាករណី​ឆ្លង​ក្នុង​សហគមន៍

ព័ត៌មានជាតិ៤៨ នាទី មុន

ដំណឹង​ល្អ​! អ្នកជំងឺ​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រា​លកោះ​ពេជ្រ ១២៧​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ

ព័ត៌មានជាតិ៥៤ នាទី មុន

មន្ទីរពេទ្យ​ឯកជន​ចំនួន​៣ ត្រូវបាន​ក្រសួងសុខាភិបាល សម្រេច​អនុញ្ញាត​ឲ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ​ម៉ែន សំអន បាន​ចាត់​ឲ្យ​ក្រុមការងារ នាំយក​ទេយ្យទាន​និង​បច្ច័យ​ប្រគេន​សម្តេច​ស​ង្ឍ រ័ត្ន សារឿន​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services