Connect with us

ព័ត៌មានអន្ដរជាតិ

​​ហ្វីលីពីន​លុបចោល​ការ​ហោះហើរ​ក្នុងស្រុក ៧៨​ជើង ​ក្រោយ ​Airbus ជូនដំណឹង​​

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន (PAL) និង Cebu Pacific ដែល​ប្រើប្រាស់​យន្តហោះ​​​​​របស់​ក្រុម​ហ៊ុន​អឺរ៉ុប Airbus បាន​​លុបចោល​ជើងហោះហើរសរុបចំនួន៧៨ភ្លាមៗ​ នៅថ្ងៃទី២៩ខែវិច្ឆិកា ​បន្ទាប់ពី​មាន​ការ​ជូនដំណឹង​អំពី​​បញ្ហា​​បច្ចេកវិទ្យា​​Software ដែលប៉ះពាល់ដល់ម៉ូដែលយន្តហោះ​ប្រភេទ A320 និង A321 មួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​តាមការ​ចេញផ្សាយ​របស់បណ្តាញ​សារព័ត៌មាន​ហ្វីលីពីន ក្រុមហ៊ុន​អាកាសចរណ៍ PAL បានជូនដំណឹងដល់អ្នកដំណើរដែលរងផលប៉ះពាល់ថា ពួកគេអាចជ្រើសរើស​យក​ជម្រើស​៣ ក្នុង​នោះ​ មានការ​កក់សំបុត្​ធ្វើ​ដំណើរ​របស់ពួកគេឡើងវិញ បំប្លែង​តម្លៃ​សំបុត្រនោះ​ទៅជាឥណទានធ្វើដំណើរ ឬស្នើសុំការបង្វិលសងវិញ។

នៅក្នុងការណែនាំដាច់ដោយឡែកមួយទៀត ​​ក្រុមហ៊ុន​អាកាសចរណ៍​​ Cebu Pacific បាននិយាយថា ប្រតិបត្តិការ និងក្រុមវិស្វកម្មរបស់ខ្លួនកំពុងធ្វើការដោយព្យាយាម ដើម្បីបញ្ចប់ការ​​​ធ្វើបច្ចុប្បន្នភាព (អាប់ដេត)​កម្មវិធី​ចាំបាច់ និងណែនាំអ្នកធ្វើដំណើរឱ្យពិនិត្យមើលស្ថានភាពជើងហោះហើរតាមរយៈគេហទំព័ររបស់ខ្លួន មុនពេលទៅអាកាសយានដ្ឋាន។

ក្រុមហ៊ុន Cebu Pacific ក៏បានប្រកាសថា ខ្លួនកំពុងផ្តល់ការកក់ឡើងវិញដោយឥតគិតថ្លៃ និងការផ្លាស់ប្តូរមូលនិធិធ្វើដំណើរសម្រាប់អ្នកដំណើរដែលរងផលប៉ះពាល់ដែលគ្រោងនឹងហោះហើររវាងថ្ងៃទី ២៩ខែវិច្ឆិកាដល់ថ្ងៃទី ១ខែធ្នូ។

ក្រុមហ៊ុន Airbus បានចេញការជូនដំណឹងជាបន្ទាន់មួយ ដែលប៉ះពាល់ដល់យន្តហោះគ្រួសារ A320 រហូតដល់ទៅ ៦០០០ គ្រឿងនៅជុំវិញពិភពលោក បន្ទាប់ពីមានបញ្ហាបច្ចេកទេសក្នុងខែតុលា ដែលពាក់ព័ន្ធនឹងជើងហោះហើរ JetBlue។

ក្រុមហ៊ុនផលិតយន្តហោះអ៊ឺរ៉ុបបានណែនាំប្រតិបត្តិករឱ្យអនុវត្ត «វិធានការប្រុងប្រយ័ត្នជាបន្ទាន់» បន្ទាប់ពី​ការ​ពិនិត្យ​​ឃើញ​ថា វិទ្យុសកម្មព្រះអាទិត្យខ្លាំងអាចខូចទិន្នន័យគ្រប់គ្រងការហោះហើរ។

កម្មវិធីដែលជាចំណុចកណ្តាលនៃបញ្ហាគឺ Elevator និង Aileron Computer ទាមទារការអាប់ដេតដែលអាចចំណាយពេលច្រើនម៉ោងសម្រាប់យន្តហោះភាគច្រើន ទោះបីជាយន្តហោះរហូតដល់ ១០០០គ្រឿងអាចត្រូវការពេលជាច្រើនសប្តាហ៍ដើម្បីជួសជុល៕​

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម