ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាដោះលែងអ្នក ទោស ជាង ២៣,០០០ នាក់ តែគ្មានសកម្មជនដែលចាប់ខ្លួន អំឡុងរដ្ឋប្រហារ ១ កុម្ភៈ នោះទេ
យោធារបស់មីយ៉ាន់ម៉ានៅថ្ងៃសៅរ៍នេះបានប្រកាសថា បានលើកលែងទោស និងដោះលែងអ្នកទោសជាង ២៣,០០០ នាក់ដើម្បីប្រារព្ធពិធីឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ប៉ុន្តែមិនទាន់ច្បាស់ទេថាតើពួកគេទាំងនោះមានសកម្មជនដែលត្រូវបានចាប់ឃុំខ្លួន ដោយសាររដ្ឋប្រហារខែកុម្ភៈ ឬក៏យ៉ាងណានោះ ។

ការដោះលែងនេះត្រូវបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ MRTV ដែលបាននិយាយថា មេដឹកនាំយោធាលោកឧត្តមសេនីយ Min Aung Hlaing បានលើកលែងទោសដល់អ្នកទោស ២៣,០៤៧ នាក់រួមទាំងជនបរទេស ១៣៧ នាក់ដែលនឹងត្រូវនិរទេសចេញពីប្រទេសមីយ៉ាន់ម៉ា ខណៈលោកក៏បានកាត់បន្ថយទោសចំពោះអ្នកដទៃផងដែរ ។

ការដោះលែងអ្នកទោសបែបនេះគឺជាទម្លាប់ក្នុងពិធីបុណ្យសំខាន់ៗនៅក្នុងប្រទេស ប៉ុន្តែនេះជាលើកទី ២ ហើយដែលរបបយោធាដែលកំពុងកាន់អំណាចបានធ្វើដូច្នេះ ចាប់តាំងពីបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី បង្កឲ្យមានការតវ៉ាជារៀងរាល់ថ្ងៃ ការចាប់ខ្លួន និងសម្លាប់ដោយកងកម្លាំងសន្តិសុខ ។

យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ដែលឃ្លាំមើលការស្លាប់ និងការចាប់ខ្លួនបានឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាលបានសម្លាប់អ្នកតវ៉ា និងអ្នកឈរក្បែរយ៉ាងហោចណាស់ចំនួន ៧២៦ នាក់ចាប់តាំងពីការកាន់កាប់អំណាច ។ ក្រុមនេះនិយាយថា មនុស្ស ២,៧២៨ នាក់រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី កំពុងជាប់ឃុំ ។

គួររំឭកថា យោធាមីយ៉ាន់ម៉ាក៏ធ្លាប់បានដោះលែងអ្នកទោសជាង ២៣,០០០ នាក់ផងដែរដើម្បីប្រារព្ធទិវាឯករាជ្យនៅថ្ងៃទី ១២ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ បាញ់សម្លាប់បាតុករហើយ យោធាមីយ៉ាន់ម៉ា ទារប្រាក់៨៥ដុល្លារពីសាច់ញាតិទៀត បើចង់យកសពទៅផ្ទះ
ចុចអាន ៖ លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


