ព័ត៌មានអន្ដរជាតិ
ជប៉ុន ព្រមានពីការរញ្ជួយដីថ្មីទៀត ខណៈអ្នករបួសកើនដល់ ៣០នាក់
ប្រទេសជប៉ុន បានព្រមានពីគ្រោះរញ្ជួយដីថ្មីទៀតនៅប៉ុន្មានថ្ងៃខាងមុខ ខណៈរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ វាយប្រហារភាគឦសានកាលពីរាត្រីថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៥ បណ្តាលឲ្យមនុស្ស៣០នាក់រងរបួស និងឈានដល់ការទាញសញ្ញាព្រមានរលកយក្សស៊ូណាមិទៀតផង ប៉ុន្តែក្រោយមកក៏ដកចេញវិញ ដ្បិតមនុស្សជិត ១ ០០០ ០០០នាក់ ត្រូវជម្លៀស។
តាមការផ្សាយរបស់ The Star, នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានបញ្ជាក់ពីការរបួសមនុស្សមនុស្ស៣០នាក់ ក្នុងគ្រោះរញ្ជួយដីដែលវាយប្រហារតំបន់ Aomori នាវេលាម៉ោង១១:១៥នាទីយប់ ជាមួយជម្រៅ ៥០គីឡូម៉ែត្រ។

តាមការបញ្ជាក់ពីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនិងអគ្គិភ័យ, ក្នុងចំណោមអ្នករបួស គឺមានមនុស្សម្នាក់របួសធ្ងន់នៅកោះ Hokkaido។
ក្រៅមនុស្សរបួស គ្រោះរញ្ជួយដីនេះក៏បណ្តាលឲ្យអគារមួយចំនួនខូចខាត បំផ្លាញផ្លូវថ្នល់ កាត់ផ្តាច់អគ្គិសនីទៅកាន់តំបន់ជាច្រើន និងបង្កជាអគ្គិភ័យឆាបឆេះផ្ទះសម្បែងផងដែរ។
សូមជម្រាបជាថ្មី ជប៉ុនតែងជួបគ្រោះរញ្ជួយដី ព្រោះតែកត្តាភូមិសាស្រ្តរបស់ប្រទេសនេះ ស្ថិតនៅលើតំបន់ដែលគេហៅថា ខ្សែក្រវាត់ភ្នំភ្លើង «Ring of Fire»។
គ្រោះរញ្ជួយដីដ៏មហន្តរាយគឺកើតឡើងក្នុងឆ្នាំ២០១១ ដែលកាលនោះរញ្ជួយដីកម្រិត ៩.០ រ៉ិចទ័របានបង្កឲ្យមានរលកយក្សស៊ូណាមិ បណ្តាលឲ្យមនុស្ស ១៨ ៥០០នាក់ ស្លាប់ឬបាត់ខ្លួន ព្រមទាំងធ្វើឲ្យមានការរលាយដ៏សាហាវនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


