Connect with us

ព័ត៌មានអន្ដរជាតិ

ចិនប្រាប់​ថានឹងបន្តដើរតួនាទីស្ថាបនា ជួយ​បញ្ចុះ​កម្ដៅ​​ជម្លោះ​​កម្ពុជា-ថៃ

បានផុស

នៅ

ប្រទេសចិនបានអំពាវនាវ​ឲ្យ​កម្ពុជា និងថៃអនុវត្តការអត់ធ្មត់ និងការពារការកើនឡើងនៃជម្លោះបន្ថែមទៀត បន្ទាប់ពីការប្រយុទ្ធគ្នាថ្មីៗបានផ្ទុះឡើងតាមបណ្តោយព្រំដែនរួមរបស់ពួកគេ ដោយនិយាយថា ខ្លួនសង្ឃឹមថារដ្ឋាភិបាលទាំងពីរនឹង​រក​ឃើញ​ដំណោះស្រាយ ដើម្បីស្តារស្ថិរភាពឡើងវិញ។

យោង​តាម Xinhua លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៩​ខែ​ធ្នូ​ថា ទីក្រុងប៉េកាំងកំពុងតាមដានយ៉ាងដិតដល់លើស្ថានភាពនេះ។ លោក Guo បាន​លើក​ឡើង​ថា «ក្នុងនាមជាមិត្ត និងជាប្រទេសជិតស្និទ្ធជាមួយទាំងកម្ពុជា និងថៃ ប្រទេសចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ភាគីទាំងពីរនឹងជៀសវាងធ្វើ​ឲ្យ​ស្ថានភាព​កាន់តែអាក្រក់ទៅៗ»។

លោកបានបន្ថែមថា ប្រទេសចិន «នឹងបន្តដើរតួនាទីស្ថាបនា ក្នុងការបន្ធូរបន្ថយភាពតានតឹង និងធ្វើ​ឲ្យស្ថានការណ៍​ចុះ​ត្រជាក់​តាមមធ្យោបាយផ្ទាល់ខ្លួន» ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Guo Jiakun (រូបថត​៖​ ក្រសួង​ការបរទេស​ចិន)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម