ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំងថៃដែលសង្ឃឹមឈ្នះឆ្នោត បារម្ភថា ថៃជាប់ឈ្មោះជា«ប្រទេសឈ្លានពានគេ»
នាយករដ្ឋមន្ត្រីខ្សត់អំណាចរបស់ប្រទេសថៃ លោក អានុទីន ឆានវីរៈគុល កំពុងស្ថិតក្រោមសម្ពាធនយោបាយដ៏ខ្លាំង និង កំពុងរងការចោទថា បានដឹកនាំប្រទេសទៅរកភាពមហន្តរាយ ដោយការបង្កើតសត្រូវមិនត្រឹមតែជាមួយប្រទេសជិតខាង មានកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាមួយមហាអំណាច មានសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តយូរអង្វែងនៅក្នុងតំបន់។

លោក អានុទីន ដែលគេដឹងថា មានទំនោរនយោបាយលម្អៀងទៅរកក្រុមយោធានិយមថៃ និង របបរាជានិយមដែលក្តោបក្តាប់សិទ្ធិអំណាចលើក្រុមយោធា បាននិយាយដោយខ្វះការពិចារណា ជុំវិញការបើកការវាយប្រហារមកលើប្រទេសកម្ពុជា និង បានព្រមានសហរដ្ឋអាមេរិកមិនឲ្យដាក់គំនាបលើខ្លួនសម្រាប់ការចរចាលើកក្រោយ។
តាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាននានារបស់ថៃ លោក អានុទីន បានលើកឡើងថា ការចរចាជាមួយកម្ពុជាលើកក្រោយ គឺត្រូវតែអនុវត្តតាមលក្ខខណ្ឌរបស់ថៃ «Thai Terms» ដោយមិនឲ្យភាគីទី៣ណាមកជ្រៀតជ្រៀកចូលកិច្ចការចរចាឡើយ។
ប៉ុន្តែសម្រាប់បក្សប្រឆាំដែលគាំទ្រលោក អានុទីន ឲ្យឡើងកាន់អំណាចត្រឹមរយៈពេល៤ខែដែលជិតផុតកំណត់វិញ បានមើលឃើញថា នាយករដ្ឋមន្ត្រី អានុទីន កំពុងរុញប្រទេសថៃទៅរកចំណុចគ្រោះថ្នាក់មិនត្រឹមតែគោលនយោបាយការបរទេសទេ សូម្បីតែតែវិស័យសេដ្ឋកិច្ចនឹងគ្រោះថ្នាក់ដូចគ្នា។
តាមសារព័ត៌មាន The Thai Enquirer លោក Natthapong Ruengpanyawut មេដឹកនាំគណបក្សប្រឆាំង ដ៏មានឥទ្ធិពល និងទំនងអាចដឹកនាំបក្សប្រឆាំងឈ្នះការបោះឆ្នោតក្នុងដើមឆ្នាំ២០២៦ បើសិនមានការបោះឆ្នោតដូចការគ្រោងទុកនោះ បានអំពាវនាវឱ្យរដ្ឋាភិបាលថៃរបស់លោក អានុទីន បញ្ចប់នូវភាពតានតឹងព្រំដែនដែលកំពុងបន្តជាមួយកម្ពុជា។
តាមការចុះផ្សាយនោះ លោក Natthapong បានលើកឡើងថា ប្រទេសថៃប្រឈមនឹងឈ្មោះ «ជាអ្នកឈ្លានពាន» ទោះបីជាសមត្ថភាពរបស់យោធាថៃអាចបំផ្លាញសមត្ថភាពយោធារបស់កម្ពុជា។
ចាប់ពីក្រោយការផ្ទុះអាវុធ នៅពេលដែលប្រជាជនពិភពលោកដឹងថា ថៃជាប្រទេសឈ្លានពាន នោះកិច្ចសហប្រតិបត្តិការនានាជាមួយបណ្តាប្រទេសនានា នឹងត្រូវរាំងស្ទះ ដោយសារតែការកែតម្រូវនិងសិក្សាឡើងវិញ។ កត្តានោះ នឹងធ្វើឲ្យសេដ្ឋកិច្ចកិច្ចថៃចាប់ផ្តើមដាំក្បាលចុះ និងរកប្រទេសជាតិមិត្តជិតស្និទ្ធមិនបាន ដោយសារតែសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធក៏ថៃលែងស្តាប់ដែរ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


