ព័ត៌មានអន្ដរជាតិ
មន្រី្តលាក់អត្តសញ្ញាណ ផ្តល់យោបល់ដល់នាយករដ្ឋមន្រីជប៉ុនឱ្យបង្កើតអាវុធនុយក្លេអ៊ែរ
មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលជប៉ុនម្នាក់ បានឱ្យដំបូន្មានផ្ទាល់ខ្លួនទៅកាន់នាយករដ្ឋមន្រីជប៉ុន លោកស្រី Sanae Takaichi ថា ជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ ក្នុងគោលបំណងដើម្បីធានាបាននូវសុខសុវត្ថិភាពក្នុងប្រទេស។ នេះបើតាមសារមានក្នុងស្រុកមួយ ដែលបានចុះផ្សាយ។

មន្ត្រីរូបនោះបានបន្ថែមថា បើគ្មានការចូលរួមពីរដ្ឋាភិបាលទេ លទ្ធភាពនៃការបង្កើតអាវុធនេះ ពិតជាពិបាកក្នុងការសម្រេចបាននូវសមិទ្ធផលជាក់ស្តែង។ នេះបើតាមសារព័ត៌មានក្នុងស្រុកមួយដែលបានលើកឡើង។
ប្រព័ន្ធផ្សព្វផ្សាយរួមមាន Kyodo News ទូរទស្សន៍រដ្ឋ NHK និងកាសែត Asahi បានរាយការណ៍ ដោយកត់សម្គាល់ថា ជាការអត្ថាធិប្បាយរបស់មន្ត្រីរដ្ឋាភិបាលរូបនេះ តែមិនបានបញ្ចេញឈ្មោះឱ្យអ្នកសារព័ត៌មាននោះទេ កាលពីថ្ងៃទី១៨ ខែធ្នូ។
ការលើកឡើងនេះកើតឡើងចំពេលដែលមានភាពតានតឹងខ្លះៗនៅប្រទេសជប៉ុន ចំពេលដែលបរិយាកាសសន្តិសុខនៅអាស៊ីបូព៌ាមិនសូវល្អ។
ទីក្រុងតូក្យូ និងទីក្រុងប៉េកាំងបច្ចុប្បន្នកំពុងមើលមុខគ្នាមិនចំ នៅក្នុងជម្លោះដ៏ក្ដៅគគុកជុំវិញការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi អំពីកោះតៃវ៉ាន់ និងលទ្ធភាពរបស់ជប៉ុនក្នុងការជួយប្រទេសផ្សេងទៀតដែលកំពុងចួបគ្រោះគ្រាអាសន្ន។
មន្រ្តីដែលមិនបញ្ចេញឈ្មោះនោះក៏បានលើកឡើងពីតថភាពពិត ដែលអាចប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សន្តិសុខរបស់ប្រទេសជប៉ុនផងដែរ ដោយចង្អុលឱ្យមើលទៅការបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ចិន ការគំរាមកំហែងនុយក្លេអ៊ែររពីរុស្ស៊ី និងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង។ បើយោងតាមសារព័ត៌មាន Asahi ។
មន្ត្រីនោះបានបន្តទៀតថា៖ «ជប៉ុនត្រូវតែចេះការពារខ្លួន»។
នៅក្នុងសន្និសីទសារព័ត៌មានអំពីបញ្ហានេះ ប្រធានខុទ្ទកាល័យលោក Minoru Kihara បាននិយាយថារដ្ឋាភិបាលរក្សាការប្តេជ្ញាចិត្តយូរមកហើយគឺមិនកាន់កាប់ ផលិត ឬអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរឡើយ។
លោកថា៖ «យើងមិនស្តាប់ការញុះញង់របស់នរណាម្នាក់ ដោយភាពមិនច្បាស់លាស់នោះទេ។ រដ្ឋាភិបាលនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្មាននុយក្លេអ៊ែរទាំងបីខាងលើ»។
ខណៈដែលលោកស្រី Takaichi បានបញ្ជាក់ថា រដ្ឋាភិបាលគោរពតាមគោលការណ៍ទាំងបីនោះ។ លោកស្រីមិនបានផ្តល់ចម្លើយច្បាស់លាស់ណាមួយ ថាតើការប្តេជ្ញាចិត្តចំពោះគោលការណ៍ទាំងនោះនឹងនៅដដែលឬយ៉ាងណាទេ ខណៈដែលរដ្ឋាភិបាលកំពុងស្វែងរកការកែលម្អយុទ្ធសាស្ត្រការពារជាតិរបស់ខ្លួន។
គួរឱ្យដឹងផងដែរថា ប្រទេសជប៉ុនជាប្រទេសតែមួយគត់ដែលបានទទួលរងការវាយប្រហារនុយក្លេអ៊ែរកាលពីសម័យសង្គ្រាម ហើយប្រទេសនេះក៏មិនចង់ឃើញអាវុធនុយក្លេអ៊ែរទៀតដែរ។
លោក Kihara បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូថា៖ «យើងបានរួមចំណែកយ៉ាងខ្ជាប់ខ្ជួននាំមកនូវសន្តិភាព និងវិបុលសុខនៃសហគមន៍ពិភពលោក ហើយយើងក៏មិនមានការផ្លាស់ប្តូរអ្វី ចំពោះជំហរនេះដែរ» ។
លោកបានបន្ថែមថា៖ «ក្នុងនាមជាប្រទេសតែមួយគត់ដែលទទួលបានរងនូវការវាយប្រហារនុយក្លេអ៊ែរពីមុន យើងនឹងចាត់វិធានការជាក់ស្តែងដើម្បីរក្សា និងពង្រឹងរចនាសម្ព័ន្ធសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ដើម្បីឆ្ពោះទៅរកពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ»៕
អត្ថបទ៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


