ព័ត៌មានអន្ដរជាតិ
កាសែតធំៗផ្សាយថា ជនភៀសសឹក កម្ពុជា ជាងកន្លះលាននាក់ បង្ខំចិត្តចេញពីផ្ទះ ដោយសារយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក
ប្រជាជនជាងកន្លះលាននាក់នៅក្នុងប្រទេសកម្ពុជា ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែងរបស់គេ ចំណែកក្មេងៗត្រូវចាកចេញពីសាលារៀនរៀងៗខ្លួន ដោយសារតែការប៉ះទង្គិចគ្នាតាមព្រំដែនដ៏សាហាវរយៈពេលពីរសប្តាហ៍ ជាមួយប្រទេសជិតខាងថៃ ដោយការទម្លាក់គ្រាប់បែកតាមអាកាសដែលធ្វើឡើងដោយយន្តហោះ F-16 ។

សារព័ត៌មានធំៗទាំងនោះរួមមាន france24, trtworld,Yahoo News Singapore, NST Online និង malaymail បានចុះផ្សាយក្នុងចំណងជើងរួមគ្នានៅក្នុងថ្ងៃ២១ធ្នូនេះថា «ការប៉ះទង្គិចគ្នាតាមព្រំដែន ធ្វើឲ្យប្រជាជនជាងកន្លះលាននាក់នៅក្នុងប្រទេសកម្ពុជា ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ ដើម្បីគេចពីយន្តហោះ F-16 របស់ថៃ»។
បណ្ដាសារព័ត៌មានទាំងនោះបានដកស្រង់ការលើកឡើងពីក្រសួងមហាផ្ទៃកម្ពុជា ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃ២១ធ្នូថា «បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាជាងកន្លះលាននាក់ រួមទាំងស្ត្រី និងកុមារ កំពុងរងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដោយសារតែការបង្ខំឲ្យចាកចេញពីផ្ទះសម្បែង និងសាលារៀនរបស់ពួកគេ ដើម្បីគេចពីការបាញ់ផ្លោងកាំភ្លើងធំ រ៉ុក្កែត និងការទម្លាក់គ្រាប់បែកតាមអាកាសដែលធ្វើឡើងដោយយន្តហោះ F-16 របស់ប្រទេសថៃ។ ក្នុងនោះចំនួនសរុបនៃមនុស្សដែលត្រូវបានជម្លៀសចេញមានចំនួន ៥១៨,៦៥១ នាក់ ក្នុងនោះ ស្ត្រី ២៧០.១៣៣ នាក់ និងកុមារ ១៦៥.៣៨៥ នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត»។

គិតពីថ្ងៃទី ៧ខែធ្នូ រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការប្លោង និងទម្លាក់គ្រាប់តូច-ធំ គ្រប់ប្រភេទ ចូលតំបន់ស៊ីវិល បានបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ ១៩ នាក់ របួស ៧៩ នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជនភៀសសឹកកើនឡើងទាំងនៅក្នុងខេត្តរងការឈ្លានពាន និងខេត្តផ្សេងៗ ទៀត។
ថ្វីដ្បិតតែពេលនេះមានប្រទេសចិន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ប្រធានប្លុកតំបន់អាស៊ាន ម៉ាឡេស៊ី និងអង្គការសហប្រជាជាតិ សុទ្ធតែបានអំពាវនាវឲ្យមានបទឈប់បាញ់យ៉ាងណាក្ដី។ ប៉ុន្តែភាគីថៃហាក់មិនបានគោរពបទឈប់បាញ់ណាមួយឡើយ ដោយយោធាថៃនៅតែគឃ្លើនឈ្លានពាននិងបាញ់ប្រហារ សូម្បីតែជម្រកជនភៀសសឹកកម្ពុជា។
សូមជម្រាបជូនថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងឋានៈជាប្រធានអាស៊ាន រួមទាំងកម្ពុជា និងថៃ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃស្អែក ក្នុងទីក្រុងគូឡាឡាំពួរ ដើម្បីរកដំណោះស្រាយក្នុងជម្លោះព្រំដែនកម្ពុជានិងថៃ។ នៅក្នុងសំណេរបង្ហោះតាមបណ្តាញសង្គម នាថ្ងៃទី២១ ខែធ្នូ លោកបានលើកឡើងថា កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ នឹងធ្វើឡើងដើម្បីដោះដូរយោបល់គ្នា ផ្តោតសំខាន់ដោយបញ្ចប់ភាពតានតឹងដែលកើតមានឡើងរវាងប្រទេសទាំងពីរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ថៃ គ្រោងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ទៅ មីយ៉ាន់ម៉ា ខណៈប្រទេសខ្លួនកំពុងវឹកវរនយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


