ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ និងអតីតសមាជិកសភាឥណ្ឌាថ្កោលទោសកងទ័ពថៃ ចំពោះការកម្ទេចរូបសំណាកព្រហ្មញ្ញសាសនានៅកម្ពុជា
អតីតសមាជិកសភាឥណ្ឌាម្នាក់បានថ្កោលទោសកងទ័ពថៃ ចំពោះការវាយកម្ទេចរូបសំណាកព្រហ្មញ្ញសាសនាដ៏ធំមួយ ដែលកម្ពុជាជាអ្នកសាងសង់នៅក្បែរព្រំដែន។ នេះបើយោងតាមសារព័ត៌មាន Disha Daily។

លោក Vijayasai Reddy អតីតសមាជិកសភា បានហៅការបំផ្លិចបំផ្លាញនេះថាជា «រឿងដែលមិនអាចទទួលយកបាន» នៅក្នុងការបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥ ដោយបានព្រមានថា ការវាយប្រហារលើកេរ្តិ៍តំណែលសាសនា ក្រោមលេសនៃជម្លោះទឹកដី «គ្រាន់តែបង្ហាញឲ្យឃើញពីការខ្វះការអត់ឱនប៉ុណ្ណោះ»។
លោក Reddy បានសរសេរថា «ទោះបីជាត្រូវបានដាក់ដោយកម្ពុជា ឬមិនមែនក៏ដោយ ការវាយប្រហារលើជំនឿ និងកេរ្តិ៍តំណែល មិនអាចយកមកធ្វើជាលេសបានឡើយ»។ លោកបានគូសបញ្ជាក់ថា ទាំងថៃ និងកម្ពុជា សុទ្ធតែជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាភាគច្រើន ប៉ុន្តែ«ប្រវត្តិសាស្ត្របានកត់ត្រាទុកនូវការធ្វើទុក្ខបុកម្នេញដដែលៗលើប្រាសាទព្រហ្មញ្ញសាសនា និងការប៉ុនប៉ងលុបបំបាត់ចោល»។
លោកបានបន្ថែមថា «គ្មានសាសនាណាដែលបង្ហាញពីសន្តិភាពរបស់ខ្លួន តាមរយៈការបំផ្លាញជំនឿសាសនារបស់អ្នកដទៃនោះទេ» ហើយលោកក៏បាន Tag ឈ្មោះនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅក្នុងការបង្ហោះនោះផងដែរ។
បើតាម Disha Daily ក្រៅតែពីអតីតសមាជិកសភាឥណ្ឌារូបនេះ ប្រជាជនកាន់សាសនាហិណ្ឌូនៅក្នុងប្រទេសឥណ្ឌាជាច្រើនទៀត ក៏កំពុងសម្ដែងការខឹងសម្បារយ៉ាងខ្លាំងផងដែរចំពោះទង្វើបំពានសាសនាដោយកងទ័ពថៃ នៅក្នុងជម្លោះព្រំដែនជាមួយកម្ពុជា។ ដោយថ្កោលទោសសកម្មភាពកងទ័ពថៃ អ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាទាមទារឲ្យមានអន្តរាគមន៍ការទូតពីរដ្ឋាភិបាលឥណ្ឌា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


