Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​វ័យ​៤០​ឆ្នាំ​ Annalena​ ទំនង​នឹង​ក្លាយ​​ជា​អធិការ​បតី​អាល្លឺម៉ង់​ថ្មី

បានផុស

នៅ

ប្រទេស​អាល្លឺម៉ង់​​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើសអធិការ​បតី​​ថ្មី​នា​ខែ​កញ្ញា ខាង​មុខ​នេះ និង​ជា​ពេល​ដែល​លោក​ស្រី​​ Angela Merkel នឹង​ចាក​ចេញ​ពីតួនាទី​​ ក្រោយ​​កាន់អំណាច​អស់​រយៈ​ពេល​១៥​ឆ្នាំ។

លោក​ស្រី Annalena Baerbock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត គណបក្ស​បៃតង (German Greens) ​បាន​ប្រកាស​បេក្ខភាព​អធិការ​បតី​លើក​ដំបូង បន្ទាប់​ពី​គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​រយៈ​ពេល​៤០​ឆ្នាំ​មក។

កាល​ពី​ថ្ងៃ​ចន្ទ គណបក្ស​បៃតង​​បាន​ប្រកាសបេក្ខភាព​ជា​ស្ត្រី​អាយុ​៤០​ឆ្នាំ​គឺ​លោក​ស្រី Annalena Baerbock ជា​ជម្រើស​របស់​ខ្លួន​ដើម្បី​​​ប្រកួត​ប្រជែង​នឹង​​គណបក្ស​​របស់​​​លោក​ស្រី Angela Merkel ក្នុង​ការ​​បោះ​ឆ្នោត​នៅ​ខែ​កញ្ញា។ លោក​ស្រី Baerbock ប្រហែល​​ជា​ស្ត្រី​ម្នាក់​គត់​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នេះ។

នៅ​​ពេល​ក្រុម​អភិរក្ស​បាន​កំពុង​ច្របូក​ច្របល់​ជុំ​វិញ​បេក្ខភាព​របស់​ពួកគេ គណបក្ស​បៃតង់​​​បាន​​បញ្ឈប់​សម្ព័ន្ធ​ភាព​ថ្មី​ដ៏​ធំ។ នោះ​គឺ​មាន​ន័យ​ថា លោក​ស្រី Annalena Baerbock អាច​នឹងក្លាយ​ជា​អធិការ​បតី​អាល្លឺម៉ង់​បន្ទាប់។​

លោក​ស្រី​ Baerbock ត្រូវ​បាន​គេ​ប្រៀប​ធៀប​ជា​មួយ​នឹង​មេ​ដឹក​នាំ​ស្ត្រី​វ័យ​ក្មេង​នៅ​ក្នុង​ប្រទេស​ញូវហ្សេឡែន ឬ​ហ្វាំងឡង់។ លោក​ស្រីកើត​នៅ​ឆ្នាំ​១៩៨០ ចំពេល​ឆ្នាំ​កំណើត​របស់​គណបក្ស​ត្រូវ​បាន​បង្កើត​ឡើង​ដែរ។

យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​បំផុត គណបក្ស​បៃតង​​​ទទួល​​សំឡេង​គាំទ្រ​​​២២​%​ដែលស្ថិត​នៅ​លំដាប់​លេខ​២ ​ពី​ក្រោយ​គណបក្ស​អភិរក្ស CDU/CSU របស់​លោក​ស្រី​ Angela Merkel។

គណបក្ស​អភិរក្ស​ CDU/CSU បាន​ធ្លាក់​សំឡេង​ឆ្នោត​ពី​​​ជាង​៤០​%​កាល​ពី​រដូវ​ក្តៅ​មុន នៅ​ពេល​ប្រទេស​អាល្លឺម៉ង់​ជួប​វិបត្តិ​កូវីដ-១៩​​មក​នៅ​ត្រឹម​២៩​%​ប៉ុណ្ណោះ។ ការ​ស្ទង់​មតិ​ខ្លះ​ ក្រុម​គណបក្ស​អភិរក្ស​បាន​ទទួល​ពិន្ទុ​ទាប​ជាង​​​ដែល​ពិន្ទុ​ជា​មមធ្យម​ភាព​៤​ទៅ​៥​គឺ​បក្ស​បៃតង​នាំ​មុខ។

នៅ​ពេល​ក្រុម​អភិរក្ស​បាន​កំពុង​ដោះ​ស្រាយ​វិបត្តិ​ផ្ទៃ​ក្នុង​ គណបក្ស​បៃតងបាន​សម្រេច​បេក្ខភាព​របស់​ពួក​គេ​រួច​ទៅ​ហើយ។ ភាព​ដឹក​នាំ​របស់​បក្ស​បៃតង​បាន​អភិវឌ្ឍ​យ៉ាង​រឹង​មាំ និង​កំពុង​លេច​ធ្លោ​ក្នុង​ការ​ប្រជែងយក​អំណាច។

លោក Robert Haback និង​លោក​ស្រី Annalena Baerbock

កាលពី​៣​ឆ្នាំ​មុន គណបក្ស​​បៃតង​បាន​បោះ​ឆ្នោត​ឲ្យ​លោក​ស្រី Baerbock និង​លោក Robert Habeck ជា​​​អ្នក​ដឹក​នាំ​បក្ស​រួម​គ្នា​​ដែល​បាន​ជួយ​ឲ្យ​បក្ស​កាន់​តែ​មាន​ប្រជា​ប្រិយភាព៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម