ព័ត៌មានអន្ដរជាតិ
អង់គ្លេស៖ មនុស្ស៥ក្រុម អាចតម្រូវឲ្យចូលធ្វើយោធា បើសង្គ្រាមលោកទី៣ផ្ទុះឡើង
អ្នកជំនាញយោធាជូនដំណឹងបន្ទាន់ទៅក្រុមមនុស្សប្រាំក្រុមផ្សេងគ្នា ដែលអាចប្រឈមមុខនឹងការចូលធ្វើទាហាននៅចក្រភពអង់គ្លេស ប្រសិនបើសង្គ្រាមលោកលើកទី៣ផ្ទុះឡើង។ យុវជនទាំងនោះចម្លោះពីអាយុ១៨ដល់២៥ឆ្នាំ និងអតីតទាហាន ទោះបីជាមានការបដិសេធពីរដ្ឋាភិបាលក៏ដោយ។
មនុស្សទាំងប្រាំងកុ្រមនោះរួមមាន ក្រុមយុវជនប្រុស មនុស្សនៅលីវ ស្រ្តី (ក្នុងករណីចាំបាច់ខ្លាំង) អតីតទាហាន និងកុ្រមមនុស្សមានវ័យច្រើនផងដែរ បើសិនសង្រ្គាមនោះអូសបន្លាយពេលវេលាកាន់តែយូរ។

មិនតែប៉ុណ្ណោះ មេដឹកនាំរុស្សីបានបន្តគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រទេសលោកខាងលិច ដោយបង្ខំឱ្យមេដឹកនាំក្នុងប្លុកសេរីប្រាប់ដល់ពលរដ្ឋរបស់ខ្លួនឱ្យត្រៀមខ្លួន ចំពោះសង្រ្គាមដែលអាចកើតឡើងដោយនឹកស្មានមិនដល់។
យោងតាមសារព័ត៌មាន Daily Star ឱ្យដឹងថា អ្នកជំនាញខាងយោធាបានព្រមានម្តងហើយម្តងទៀតថា ចំនួនយោធាដែលមានស្រាប់មានការថយចុះយ៉ាងខ្លាំង ដោយអតីតសមាជិកសភា និងជាអតីតមន្ត្រីយោធាអង់គ្លេស លោកបណ្ឌិត Mike Martin បានលើកឡើងថា ការចូលធ្វើយោធារបស់ប្រជាជនចក្រភពនឹងក្លាយទៅជាកាតព្វកិច្ចជៀសមិនរួច។
អ្នកជំនាញខាងយោធាដែលឧស្សាហ៍និយាយពីសេដ្ឋកិច្ចក្រុងឡុងដ៍ លើកឡើងថា៖«តើយើងត្រូវការទាហានបន្ថែមទេ! ពិតណាស់ យើងពិតជាត្រូវការ! ព្រោះនៅទីបំផុត យើងមិនទាន់ដល់ដំណាក់កាលដែលមាននរណាអាចជំនួសមនុស្សដោយយន្តហោះគ្មានមនុស្សបើកបានទេ»។ លោកបានបង្ហាញទៀតថា វាជារឿងដែលត្រូវគិតគូរនៅដើមឆ្នាំនេះ។
លោក Mike Martin បានបន្ថែមថា៖«យើងនៅឆ្ងាយពីកន្លែងសង្គ្រាម។ ដ្រូន(យន្តហោះគ្មានមនុស្សបើក) ប្រាកដជាមិនអីទេ ដរាបណាគ្មានមនុស្សបាញ់ទម្លាក់ ប៉ុន្តែយើងនៅតែត្រូវការមនុស្សដើម្បីកាន់កាប់ក្នុងភូមិ ទឹកដី និងអ្វីៗដែលនៅសេសសល់។ ហើយគោលការណ៍នេះនឹងមិនផ្លាស់ប្តូរទៅណាទេ គឺត្រូវតែចាប់ផ្តើមធ្វើពីពេលនេះ»។ នេះបើយោងតាមសារព័ត៌មាន The Express.
ទោះបីជាបែបនេះក្តី ក្នុងអំឡុងពេលបង្ហាញខ្លួនរបស់លោកនៅលើ Podcast របស់ភ្នាក់ងារព័ត៌មានមួយ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ទទូចថា៖«គ្មាននរណាម្នាក់បាននិយាយអំពីការចុះឈ្មោះចូលធ្វើទាហាននោះទេ»។
ឧត្តមសេនីយ លោក Patrick Sanders បានផ្តល់សារដាស់តឿនដ៏ទន់ភ្លន់មួយដល់រដ្ឋាភិបាលកាលពីឆ្នាំមុន ដោយប្រកាសថា៖ «ចក្រភពអង់គ្លេស ត្រូវតែត្រៀមខ្លួនជាស្រេច សម្រាប់បញ្ចូលប្រជាជនឱ្យធ្វើទាហាន មិនលើសក្នុងរយៈពេលប្រាំមួយឆ្នាំនេះដាច់ខាត ប្រសិនបើមានការគំរាមកំហែងពីរុស្ស៊ី របស់ លោក ពូទីន នៅតែបន្ត»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


