ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាពឡើងខ្ពស់បំផុតជិត៥០ដឺក្រេនៅអូស្រ្តាលីភាគខាងលិច
រលកកម្តៅបច្ចុប្បន្នរបស់ប្រទេសអូស្ត្រាលីភាគខាងលិចកំពុងកើនឡើងខ្ពស់បំបែកកំណត់ត្រា ដោយផ្នែកខ្លះនៃរដ្ឋនោះ សីតុណ្ហភាពហក់ឡើងស្ទើរតែឈានដល់សីតុណ្ហភាព៥០ដឺក្រេ។

សារព័ត៌មាន NineNews ឱ្យដឹងថា ទីក្រុងដាច់ស្រយាលនៃតំបន់ Paraburdoo បានកត់ត្រាសីតុណ្ហភាពអប្បបរមា ៣៥.៨ដឺក្រេ កាលពីព្រឹកម្សិលមិញ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរដ្ឋ។ នេះបើយោងតាមភ្នាក់ងារវាស់សីតុណ្ហភាព Weatherzone ។
មិនតែប៉ុណ្ណោះ វាក៏ជាសីតុណ្ហភាពអប្បបរមាខ្ពស់បំផុតទីប្រាំ ដែលមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលីផងដែរ។
គួរឱ្យដឹងផងដែរថា សីតុណ្ហភាពខ្ពស់នេះត្រូវបានបន្ត ដោយសារកម្តៅខ្លាំងមួយនៅភាគខាងលិចប្រទេសអូស្ត្រាលី ជាពិសេសបារតកម្តៅឡើងដល់ ៤៩ដឺក្រេ នៅព្រលានយន្តហោះ Onslow នៅឆ្នេរសមុទ្រភាគខាងជើងរបស់រដ្ឋ។
ខណៈនេះ វាមិនមែនជាសីតុណ្ហភាពក្តៅបំផុតមិនធ្លាប់មាននៅក្នុងរដ្ឋ ឬនៅក្នុងប្រទេសអូស្ត្រាលីទេ មានន័យថាអាកាសយានដ្ឋាន Onslow គឺជាកន្លែងក្តៅបំផុតនៅលើផែនដីកាលពីម្សិលមិញ។
ជាក់ស្តែងអាកាសយានដ្ឋាន Onslow កម្តៅរហូតដល់ ១០០ដឺក្រេ ក្តៅជាងកន្លែងណាទាំងអស់នៅលើផែនដីកាលពីម្សិលមិញ។
តែយ៉ាងណា ប្រទេសអូស្ត្រាលីក្តៅខ្លាំង ដោយសារតែទីតាំងរបស់ប្រទេសនេះនៅជិត ខ្សែអេក្វាទ័រ ផ្ទៃវាលខ្សាច់ដ៏ធំ ដែលកម្តៅអាចបក់មកបានយ៉ាងងាយ។ ជាពិសេសខ្វះជួរភ្នំធំៗដែលអនុញ្ញាតឱ្យខ្យល់ក្តៅបកមកដោយសេរី និងទីតាំងប្រទេសនេះនៅក្រោមជួរភ្នំត្រូពិច ដែលនាំមកនូវសម្ពាធខ្ពស់។ ពេលផ្ទៃមេឃស្រឡះ និងមានការបោកបក់ខ្យល់ក្តៅទាំងអស់នេះកាន់តែខ្លាំងឡើង ចំណែកកម្រិតកាំរស្មី UV ខ្ពស់ ពិសេសការប្រែប្រួលអាកាសធាតុនាពេលថ្មីៗនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


