ព័ត៌មានអន្ដរជាតិ
លោក Rubio ប្រាប់ ផែនការ៣ជំហាន ដែលអាមេរិកផ្ដល់ឲ្យ វ៉េណេស៊ុយអេឡា
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃពុធទី៧មករា បានផ្ដល់បទសម្ភាសន៍អំពីផែនការរបស់សេតវិមានទៅកាន់អ្នកយកព័ត៌មាន ដោយគូសបញ្ជាក់ពីដំណើរការ៣យ៉ាងសម្រាប់អនាគតប្រទេសវ៉េណេស៊ុយអេឡា ដោយ «ផ្តោតលើស្ថិរភាព, ការងើបឡើងវិញ និងការផ្លាស់ប្តូរ»។

ចុះផ្សាយដោយ RT រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានថ្លែងប្រាប់អ្នកយកព័ត៌មានថា ជំហានទីមួយពាក់ព័ន្ធនឹងការដាក់ឲ្យនៅដាច់ដោយឡែក ពោលគឺស្ថិរភាពសម្រាប់ប្រទេសវ៉េណេស៊ុយអេឡា ដែលមិនចង់ឲ្យធ្លាក់ចូលទៅក្នុងភាពវឹកវរនោះទេ ហើយវាក៏រួមបញ្ចូលដំណើរការលក់ប្រេងដែលត្រូវបានអនុម័ត និងការចែកចាយប្រាក់ចំណេញផងដែរ។
លោកអះអាងថា សហរដ្ឋអាមេរិកនឹងលក់ប្រេងដែលខ្លួនទទួលបាន រួមទាំងប្រេងដែលមាននៅក្នុងនាវាដឹកប្រេងដែលត្រូវបានរឹបអូស។ អាមេរិកនឹងគ្រប់គ្រងពីរបៀបដែលប្រាក់ចំណេញត្រូវបានប្រើប្រាស់ តាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនវ៉េណេស៊ុយអេឡា។
ដោយឡែក នៅក្នុងដំណាក់កាលងើបឡើងវិញ លោក Rubio ថា ក្រុមហ៊ុនអាមេរិក លោកខាងលិច និងក្រុមហ៊ុនផ្សេងទៀតនឹងអាចចូលទៅកាន់ទីផ្សារវ៉េណេស៊ុយអេឡាបានទាំំងស្រុង។ ក្នុងពេលជាមួយគ្នានេះ ដំណើរការនៃការផ្សះផ្សាជាតិនឹងចាប់ផ្តើម ដោយឥស្សរជនប្រឆាំងនឹងត្រូវលើកលែងទោស ដោះលែងពីពន្ធនាគារ ឬនាំត្រឡប់ទៅប្រទេសកំណើត ហើយចាប់ផ្តើមកសាងសង្គមស៊ីវិលឡើងវិញ។
ថ្វីដ្បិតតែនៅក្នុងដំណាក់កាលទី៣ «ការផ្លាស់ប្តូរ» លោក Rubio មិនបានពន្យល់លម្អិតក៏ដោយ ប៉ុន្តែលោកមានប្រសាសន៍ថា ខ្លួនបានពិពណ៌នាអំពីរឿងនេះទៅកាន់មន្ត្រីវ៉េណេស៊ុយអេឡាយ៉ាងលម្អិតរួចទៅហើយ។ ជាចុងក្រោយនេះ វាក៏អាស្រ័យលើប្រជាជនវ៉េណេស៊ុយអេឡា ក្នុងការផ្លាស់ប្តូរប្រទេសរបស់ពួកគេដែរ។
ការកត់សម្គាល់របស់លោក Rubio បានកើតឡើងចំពេលមានការរិះគន់ទាំងក្នុង និងក្រៅប្រទេសចំពោះការចាប់ខ្លួនប្រធានាធិបតី Nicolas Maduro ដោយសហរដ្ឋអាមេរិក ថា ជាការរំលោភច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ ក្រុមប្រជាធិបតេយ្យបានសម្តែងការភ្ញាក់ផ្អើលនិងហៅវាថាជាផែនការឆ្កួតៗ ដែលពួកគេអះអាងដូចៗគ្នាថា ស្មើនឹងលួចប្រេង ហើយចោទសួរទៅវិញ «ហេតុអ្វីបានជាផែនការទាំងនេះមិនអាចពិភាក្សានៅក្នុងសវនាការសាធារណៈបាន»?
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ក្រុមអ្នកវិភាគលើកឡើងថា លោកស្រី Rodriguez នឹងនាំមកនូវស្ថេរភាពដល់ វ៉េណេស៊ុយអេឡា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


