ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ថា អាមេរិក នឹងគ្រប់គ្រងវ៉េណេស៊ុយអេឡា រាប់ឆ្នាំទៀត
ថ្លែងប្រាប់ New York Times កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦ ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក អាចនឹងគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា ច្រើនឆ្នាំទៀត។

ដ្បិតមិនបញ្ជាក់ច្បាស់ ប៉ុន្តែលោកត្រាំ អះអាងថា មានតែពេលវេលាប៉ុណ្ណោះដែលនឹងប្រាប់ថាតើការពាក់ព័ន្ធរបស់អាមេរិក នឹងអូសបន្លាយពេលយូរឆ្នាំប៉ុនណា ហើយថា អាមេរិកមិនមានគម្រោងដកខ្លួនចេញភ្លាមៗនោះទេ បន្ទាប់ពីការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ។
ទន្ទឹមនោះ លោក ត្រាំ ក៏មិនបញ្ជាក់ដែរថា តើការបោះឆ្នោតនឹងត្រូវរៀបចំឡើងនៅពេលណា ឬយ៉ាងណានោះទេ ដើម្បីជំនួសរដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយជំនិតលោក ម៉ាឌូរ៉ូ គឺលោកស្រី ឌែលស៊ី រ៉ូទ្រីហ្គេស។

សម្តីលោកត្រាំកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវគ្រប់គ្រងការលក់ប្រេង និងចំណូលរបស់វ៉េណេស៊ុយអេឡាដោយមិនកំណត់ពេល ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានស្ថិរភាព និងធានាថាប្រទេសនេះធ្វើសកម្មភាពស្របតាមផលប្រយោជន៍របស់អាមេរិក។
តាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក Chris Wright, ទីក្រុងវ៉ាស៊ីនតោនត្រូវការអានុភាពលើចំណូលពីប្រេង ដើម្បីជំរុញការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ច បន្ទាប់ពីកងកម្លាំងអាមេរិកបានផ្តួលរំលំប្រធានាធិបតី ម៉ាឌូរ៉ូ កាលពីចុងសប្តាហ៍មុន។

អាមេរិកគ្រោងនឹងលក់ប្រេងឆៅដែលវ៉េណេស៊ុយអេឡាបានស្តុកទុកមុនគេ បន្ទាប់មកនឹងលក់ផលិតកម្មនាពេលអនាគត ដោយចំណូលដែលទទួលបាននឹងត្រូវដាក់ក្នុងគណនីដែលគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន។
សូមជម្រាបជាថ្មី អាមេរិកបានបើកប្រតិបត្តិការយោធាពិសេស «Operation Absolute Resolve» នៅវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយានៅថ្ងៃសៅរ៍ទី៣ខែមករាឆ្នាំ២០២៦ ដោយចោទថា ប្រធានាធិបតីរូបនេះ ជាមេគ្រឿងញៀននិងនៅពីក្រោយក្រុមភេរវករដែលគំរាមកំហែងខ្លាំងដល់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


