ព័ត៌មានអន្ដរជាតិ
វ៉េណេស៊ុយអេឡា បញ្ជូនគណៈប្រតិភូ ទៅ អាមេរិក ត្រៀមស្តារទំនាក់ទំនងឡើងវិញ
រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រទី៩មករា ដោយនិយាយថា ខ្លួនសម្រេចចិត្តចាប់ផ្តើមបញ្ជូនគណៈប្រតិភូទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីបង្កើតនូវបេសកកម្មការទូតរវាងប្រទេសទាំងពីរឡើងវិញ ។

យោងតាមសារព័ត៌មាន NHK រដ្ឋាភិបាលលើកឡើងថា គោលបំណងគឺដើម្បីដោះស្រាយផលវិបាកនៃការឈ្លានពាន និងការចាប់ជំរិត ប្រធានាធិបតីវ៉េណេស៊ុយអេឡា និងភរិយារបស់គាត់ ហើយក៏ដើម្បីដោះស្រាយរបៀបវារៈការងារដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។
កាសែតឈានមុខគេរបស់អេស្ប៉ាញ ABC បានរាយការណ៍ថា ប្រធានាធិបតីបណ្តោះអាសន្នក្នុងប្រទេស វ៉េណេស៊ុយអេឡាគឺ លោកស្រី Delcy Rodriguez នាបច្ចុប្បន្ននេះ ក៏កំពុងស្វែងយល់ពីលទ្ធភាពនៃកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន។
ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីរដ្ឋាភិបាលវ៉េណេស៊ុយអេឡាដោយថា ប្រធានាធិបតីបណ្តោះអាសន្នមិនមានដំណើរកម្សាន្តអន្តរជាតិដែលបានកំណត់សម្រាប់អនាគតដ៏ខ្លីខាងមុខនេះទេ ដោយសាររដ្ឋបាលរបស់លោកស្រី «ផ្តោតលើរបៀបវារៈក្នុងស្រុកជារដ្ឋាភិបាល»។
ទោះជាយ៉ាងណា លោកត្រាំបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា លោកនឹងជួបជាមួយតំណាងផ្សេងៗនៃប្រទេសវ៉េណេស៊ុយអេឡា ប្រហែលជាឆាប់ៗនេះ ទោះបីជាមិនទាន់មានកាលបរិច្ឆេទត្រូវបានកំណត់ក៏ដោយ។
មេដឹកនាំអាមេរិកក៏បានអះអាងទៀតថា ទំនាក់ទំនងដែលសហរដ្ឋអាមេរិកមានជាមួយប្រជាជនដែលកំពុងគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡាគឺល្អណាស់។ លោកក៏រំពឹងថា នឹងជួបជាមួយមេដឹកនាំប្រឆាំងរបស់វ៉េណេស៊ុយអេឡា និងជាម្ចាស់រង្វាន់ណូបែលសន្តិភាពលោកស្រី Maria Corina Machado នៅថ្ងៃអង្គារ ឬថ្ងៃពុធ សប្តាហ៍ក្រោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មេដឹកនាំកំពូល អ៊ីរ៉ង់ ប្រកាសជំហររឹងរូស មិនព្រមចុះចាញ់ដាច់ខាត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


