Connect with us

ព័ត៌មានអន្ដរជាតិ

វិទ្យាស្ថានណូបែលបដិសេធសំណើ​មេ​បក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា ផ្ទេររង្វាន់សន្តិភាព​ឲ្យលោកត្រាំ

បានផុស

នៅ

វិទ្យាស្ថានណូបែលន័រវេស (Norwegian Nobel Institute) បានបដិសេធជាផ្លូវការចំពោះសំណើ​ដែលមេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado ចង់​ផ្ទេររង្វាន់ណូបែលសន្តិភាពរបស់លោកស្រី ទៅឲ្យប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

លោកស្រី Maria Corina Machado (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ​ទី​១១​ខែ​មករា​ឆ្នាំ​២០២៦​ វិទ្យាស្ថានបានបញ្ជាក់យ៉ាងច្បាស់ថា យោងតាមលក្ខន្តិកៈនៃមូលនិធិណូបែល រង្វាន់ដែលបានប្រកាសរួចហើយ មិនអាចដកហូត ចែករំលែក ឬផ្ទេរទៅឲ្យអ្នកដទៃបានឡើយ។ គណៈកម្មាធិការបានសង្កត់ធ្ងន់ថា រាល់ការសម្រេចចិត្តគឺមានលក្ខណៈស្ថាពរ និងជាអចិន្ត្រៃយ៍ ដោយឡែកស្ថាប័ននេះក៏នឹងមិនធ្វើអត្ថាធិប្បាយលើសកម្មភាព ឬសេចក្តីថ្លែងការណ៍ណាមួយរបស់ម្ចាស់ជ័យលាភី ក្រោយពេលទទួលបានរង្វាន់នោះទេ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ការបញ្ជាក់ឲ្យដឹងនេះ បានធ្វើឡើងបន្ទាប់ពីលោកស្រី Machado បានលើកឡើងក្នុងកិច្ចសម្ភាសន៍តាមទូរទស្សន៍ថា លោកស្រីអាចនឹងផ្តល់រង្វាន់ដ៏មានកិត្យានុភាពនេះទៅឲ្យលោកប្រធានាធិបតី ត្រាំ ដើម្បីជាកិច្ចសម្តែងនូវការដឹងគុណ។ លោកស្រីបានបញ្ជាក់ថា ការស្នើនេះគឺធ្វើឡើងបន្ទាប់ពី​អាមេរិកបានដឹកនាំប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពី​ថ្ងៃទី​៣​មករា។ ជាការឆ្លើយតប លោកប្រធានាធិបតី ត្រាំ បានមានប្រសាសន៍ថា លោកមានកិត្តិយសក្នុងការទទួលយកនូវរង្វាន់នេះ ហើយលោកក៏បានបញ្ជាក់ពីគម្រោងជួបពិភាក្សាជាមួយលោកស្រី Machado ក្នុងទីក្រុងវ៉ាស៊ីនតោនផងដែរ។ លោកស្រី Machado គឺជាតួអង្គដ៏លេចធ្លោនៃបក្សប្រឆាំងវ៉េណេស៊ុយអេឡា ដែលត្រូវបានរដ្ឋាភិបាលលោក Maduro រារាំងមិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំ២០២៤ ទោះបីជាមានការគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិចំពោះចលនាប្រជាធិបតេយ្យរបស់លោកស្រីក៏ដោយ៕

(រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម