Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹង ប្រទេសអាស៊ានតែមួយគត់មានករណីឆ្លង តែគ្មានអ្នកស្លាប់សូម្បីម្នាក់ដោយសារ ជំងឺកូវីដ ១៩

បានផុស

នៅ

រហូតមកដល់ពេលនេះជំងឺកូវីដ ១៩ ដែលផ្ទុះឡើងកាលពីចុងឆ្នាំ ២០១៩ បានរីករាលដាល់ស្ទើរតែពាសពេញពិភពលោកទៅហើយ ខណៈករណីឆ្លង និងស្លាប់ដោយសារវីរុស SARS-CoV-2 មួយនេះក៏មិនមានការថមថយផងដែរ ។

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ WHO បានប្រកាសថា កូវីដ ១៩ ជាជំងឺរាតត្បាតជាសកល ដោយចង្អុលទៅករណីឆ្លងជាង ១១៨,០០០ ករណីនៅក្នុងប្រទេស និងដែនដីជាង ១១០ ជុំវិញពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ បច្ចុប្បន្ននេះប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏មានករណីឆ្លង និងស្លាប់ក៏មិនតិចដែរ ខណៈឥណ្ឌូនេស៊ីជាប្រទេសនាំមុខគេដោយមានករណីឆ្លងសរុប ១,៦០៩,៣០០ ករណី និងមានអ្នកស្លាប់ចំនួន ៤៣,៥៦៧ នាក់ ។

ចំណែកប្រទេសស្ថិតនៅលំដាប់ទី ២ នៅអាស៊ាន គឺ ហ្វីលីពីន ។ ប្រទេសនេះមានករណីឆ្លងសរុប ៩៤៥,៧៤៥ ករណី និងមានអ្នកស្លាប់ចំនួន ១៦,០៤៨ នាក់ ។

អ្វីដែលជាការកត់សម្គាល់នោះគឺថាមានប្រទេសមួយនៅតំបន់នេះមានតែករណីឆ្លងប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានអ្នកស្លាប់សូម្បីម្នាក់នៅឡើយទេ ។ នោះគឺប្រទេសឡាវ ។

ប្រទេសឡាវ បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ ។ ពេលនេះ ឡាវ មិនទាន់មានអ្នកស្លាប់ដោយសារជំងឺ ១៩ នៅឡើយទេ ខណៈមានករណីឆ្លងសរុបចំនួន ៦០ ករណី ហើយមានអ្នកជាសះស្បើយ ៥១ នាក់ និង ៩ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Worldometer

ចុចអាន ៖ មេ WHO ចេញមុខប្រកាសហើយថា ពិភពលោកអាចគ្រប់គ្រងកូវីដបានក្នុងរយៈពេលប៉ុន្មានខែខាងមុខ

ចុចអាន ៖ អាមេរិក​កំពុង​ភ័យ​ខ្លាច​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ​ដូចគ្នា​នឹង​កូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម