Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បិទកម្មវិធី Grok របស់ Elon Musk ជុំវិញក្តីបារម្ភពីរូបភាពអាសអាភាស

បានផុស

នៅ

ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានក្លាយជាប្រទេសដំបូងគេដែលបានសម្រេចបិទកម្មវិធី Grok ដែលជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បង្កើតឡើងដោយក្រុមហ៊ុន xAI របស់លោក Elon Musk។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន NPR ចុះ​ផ្សាយ​ថ្ងៃ​ទី​១២​ខែ​មករា​នេះ អាជ្ញាធរនៃប្រទេសទាំងពីរក្នុងតំបន់អាស៊ីអាគ្នេយ៍​ បានប្រកាសពីការរឹតត្បិតនេះកាលពីចុងសប្តាហ៍កន្លងទៅ ដោយលើកឡើងពីការយកកម្មវិធីនេះទៅប្រើប្រាស់ក្នុងផ្លូវខុស ដើម្បីបង្កើតរូបភាពអាសអាភាស និងរូបភាពកាត់តដោយគ្មានការអនុញ្ញាត។ ចំណាត់ការនេះ បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងសកលលោក ចំពោះកង្វះខាតប្រព័ន្ធការពារនៅក្នុងបច្ចេកវិទ្យា AI ដែលត្រូវបានគេយកទៅប្រើដើម្បីបង្កើតរូបភាពក្លែងក្លាយ (Deepfake) បង្កផលប៉ះពាល់ដល់ស្ត្រី និងអនីតិជន។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលឥណ្ឌូណេស៊ី លោកស្រី Meutya Hafid បានចាត់ទុកការបង្កើតរូបភាពអាសអាភាសក្លែងក្លាយដោយគ្មានការព្រមព្រៀងថាជា «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» និងជាការគំរាមកំហែងដល់សុវត្ថិភាពឌីជីថល។ ស្របពេលជាមួយគ្នានេះ គណៈកម្មាធិការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បានបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងដែលមានស្រាប់លើកម្មវិធីនេះនៅមានកម្រិត ដោយផ្អែកខ្លាំងពេកលើការរាយការណ៍ពីអ្នកប្រើប្រាស់ ជាជាងការទប់ស្កាត់ជាមុន។ ទោះបីជាក្រុមហ៊ុន xAI ទើបតែបានរឹតត្បិតការបង្កើតរូបភាពឲ្យប្រើប្រាស់បានតែចំពោះអ្នកបង់ប្រាក់ក៏ដោយ ក៏និយតករនៅទីក្រុងហ្សាកាតា និងកូឡាឡាំពួ នៅតែរក្សាជំហរបន្តបិទកម្មវិធីនេះ រហូតទាល់តែក្រុមហ៊ុនបង្ហាញពីវិធានការសុវត្ថិភាពដែលកាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងមុន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម