ព័ត៌មានអន្ដរជាតិ
ព្យុះខែរងាដ៏សាហាវនៅអាមេរិក សម្លាប់មនុស្សកាន់តែច្រើន និងបង្កផលប៉ះពាល់ធំធេងទៅៗ
ព្យុះខែរងាដ៏សាហាវនៅអាមេរិក កាន់តែធ្ងន់ធ្ងរ ខណៈមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់កាន់តែច្រើន និងបង្កផលប៉ះពាល់ធំធេងទៅៗនៅទូទាំងប្រទេស។

តាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២៧ខែមករាឆ្នាំ២០២៦ មនុស្ស២៦នាក់ហើយ ត្រូវបាត់បង់ជីវិតដោយសារព្យុះនេះ ស្របពេលរាប់រយលាននាក់ត្រូវរងឥទ្ធិពល និងរដ្ឋជាច្រើនបានប្រកាសអាសន្ន។
ព្យុះដែលគេឲ្យឈ្មោះថា «ព្យុះបិសាច» មួយនេះ បានវាយប្រហារចាប់ពីរដ្ឋ Texas រហូតដល់រដ្ឋ Maine ចាប់ពីចុងសប្តាហ៍មក បណ្តាលឲ្យទីក្រុងធំៗ ត្រូវកប់នៅក្រោមស្រទាប់ព្រឹលយ៉ាងក្រាស់។

យោងតាមភ្នាក់ងារអាកាសធាតុជាតិ (NWS) បានឲ្យដឹងថា តំបន់មួយចំនួននៅភាគឦសានមានព្រឹលធ្លាក់កម្រាស់ ៥០.៨ សង់ទីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។
នៅ Tennessee មនុស្សជាង ២០០ ០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់ ធ្វើឲ្យពលរដ្ឋធ្លាក់ចូលទៅក្នុងភាពងងឹតដ៏ត្រជាក់ ចំណែកដើមឈើក៏បាក់រំលំកាត់ផ្លូវ បង្កការកកស្ទះចរាចរណ៍ផងដែរ។

ស្របពេលជាមួយគ្នានោះ បើយោងតាមគេហទំព័រ FlightAware បានឲ្យដឹងថា កាលពីថ្ងៃចន្ទក្រុមហ៊ុនអាកាសចរណ៍ បានពន្យារពេលជើងហោះហើរជាង ១៩ ០០០ជើង និងលុបចោលជើងហោះហើរចំនួន ៥ ៩០០ ជើងតែម្តងដោយសារតែឥទ្ធិពលនៃព្យុះនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីមិនទាន់បញ្ជាក់ច្បាស់អំពីផលប៉ះពាល់នៅឡើយទេ គ្រាន់តែដឹងថា ព្យុះនេះធ្ងន់ធ្ងរហើយក៏មានការព្យាករផងដែរថា ព្យុះធំមួយទៀតនឹងវាយប្រហារអាមេរិក នៅចុងសប្តាហ៍នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


